• ByteDance បញ្ជាឱ្យវិស្វករ TikTok បិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក

    (អាមេរិក)៖ ក្រុមហ៊ុនចិនដែលកំពុងល្បីឈ្មោះ ByteDance បានបញ្ជាទៅកាន់ក្រុមការងារវិស្វកររបស់ TikTok ឱ្យបិទរាល់​ប្រតិបត្តិការនៅក្នុង​សហរដ្ឋ​អាមេរិក ខណៈដែលពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកកំពុងចរចាទិញ TikTok។ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

    តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន ByteDance បានបញ្ជាឱ្យក្រុមវិស្វករ TikTok ធ្វើការត្រូតពិនិត្យតាម​បែប​បច្ចេក​ទេស ក្នុងការបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក ហើយបង្ហាញលទ្ធផលវិញនៅក្នុងសប្ដាហ៍នេះ តាមលទ្ធភាពដែលអាចធ្វើបាន មានន័យថា TikTok ជា​អ្នកបិទប្រតិបត្តិការនៅអាមេរិក មិនមែនអាមេរិកបិទប្រតិបត្តិការរបស់ TikTok នោះទេ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែសីហា លោកត្រាំ បានចេញបញ្ជាទុកពេល ៤៥ថ្ងៃ ឱ្យក្រុមហ៊ុន TikTok ប្ដូរពីក្រុមហ៊ុនចិន មកជាក្រុមហ៊ុន​អាមេរិក បើមិនដូច្នេះទេ និងបិទរាល់ប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ដោយការបញ្ជាទិញ ត្រូវបានលោកត្រាំ ធ្វើឡើងដោយសារតែមានហានិភ័យ​ផ្នែកសន្តិសុខជាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ