• Rooney និយាយថា «​​បើ Messi ​មក Ma City ​ឬ United ​នោះ Messi នឹងអាចឈ្នះ Ballon d’Or មួយទៀត»

    Wayne Rooney ​ថា​ចង់​ឃើញ​វត្តមាន​របស់ Lionel Messi មក​លេង​នៅ​លីគ​កំពូល​អង់គ្លេស ​បើ​ទោះ​ទៅ​លេង​នៅ​ក្រុម Manchester City ​ឬ Manchester United ​ក៏​ដោយ។

    ​កំពូល​ខ្សែ​ប្រយុទ្ធ​លើ​លោក​នេះ ​មាន​ដំណឹង​ជា​ច្រើន​ទាក់ទង​មក​លេង​នៅ Man City ​បន្ទាប់​ពី​រូបគេ​បាន​ស្នើ​សុំ​ចាកចេញ​ពី​ក្រុម Barcelona ​។ ​ដោយ​មិន​ត្រឹម​តែ​មាន​ក្លឹប​របស់​លោក Pep ​នេះ​មួយ​ទេ ​ក្រុម Man Utd ​ឯ​ណោះ ​ក៏​ថា​នឹង​ប្រមូល​លុយ​ទាំង​អស់​ដើម្បី​នាំ​យក​កីឡាករ​អាហ្សង់ទីន​នេះ​មក​រួម​ក្រុម​ផង​ដែរ។

    ​Rooney ​វីរបុរស​របស់ Man Utd ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​លោក​ចង់​ឃើញ Messi ​មក​លេង​នៅ Premier League ​មិន​ថា​លេង​នៅ City ​ឬ United ​នោះ​ទេ។ ​បើ​កីឡាករ​វ័យ​៣៣​ឆ្នាំ​នេះ ​ព្រម​ផ្លាស់​មក​លេង​នៅ​ក្លឹប​ក្នុង​ក្រុង Manchester ​នេះ​មែន ​នោះ​រូបគេ​នៅ​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​លើក​ទី​៧​ជា​មិន​ខាន ​ព្រោះ​អាយុ​ច្រើន​មែន ប៉ុន្តែ Messi ​នៅ​អាច​លេង​បាន​ល្អ ​និង​រក​គ្រាប់​បាល់​បាន​ជា​និច្ច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ