• ចុម ស្ងាត់ៗធ្វើស៊ី!​​​ វៀតណាម​ ​រុះរើ​តង់​ចាស់​ហើយ​ប្ដូរ​មក​សង់​តង់​ថ្មី (ជា​ជម្រក​រឹងមាំ​) ដែលជា​តំបន់​មិនទាន់​ឯកភាពគ្នា​ លើទឹកដីខ្មែរ

    កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ មន្ត្រី​ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ ខេត្តកណ្ដាល ដោយ​ឃើញ​តង់​មួយចំនួន​ដែល​ទាហាន​វៀតណាម​សាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-​វៀតណាម​មិនទាន់​ឯកភាពគ្នា​។​

    ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល អះអាងថា យោធា​វៀតណាម​បាន​រុះរើ​តង់​ចាស់​ហើយ​ប្ដូរ​មក​សង់​តង់​ថ្មី ដែលជា​ជម្រក​រឹងមាំ​នៅ​តំបន់​មិនទាន់​ឯកភាពគ្នា ស្ថិតនៅ​ភូមិ​ភូ​វី ឃុំ​កូ​ឡូ​ក ស្រុក​ទិន​ចូ​វ ខេត្ត​អាងយ៉ាង ទល់នឹង​ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្ដាល​។

    ​ក្នុង​លិខិត​ជូន​អភិបាលខេត្ត​កណ្តាល គង់​សោ​ភ័​ណ្ឌ ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្ដី​សកម្មភាព​យោធា​ការពារ​ព្រំដែន​ខេត្ត​អាន​យ៉ាង​(​វៀតណាម​) ប៉ុស្តិ៍​៩២៥​វិញ​សឿង​បាន​រុះរើ​តង់ ចាស់​ដោយ​ផ្លាស់ប្តូរ​សាងសង់​តង់​ថ្មី (​ជា​ជម្រក​រឹងមាំ​) ស្នងការ​នគរបាល​ខេត្តកណ្ដាល ឱ្យដឹងថា នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧:០០​នាទី​ល្ងាច កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន ក្អម​សំណ​ចំនួន​០៨​នាក់ បាន​សហការ​ជាមួយ​កម្លាំងយោធា​ការពារ​ព្រំដែន​កង​៦០១​ចំនួន​០៧​នាក់ និង​លោកនាយ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្អម​សំណ បាន​ចុះទៅពិនិត្យ​នៅ​ចំណុច​ទីតាំង​តង់​ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម ប៉ុស្តិ៍ ៩២៥​វិញ​សឿង​នៅ​និយាម​កា​514575-1206948 ភូមិ​ភ្វ​វី​ឃុំ​ភូ​ឡុ​ក ស្រុក​ទិន​ចូ​វ ខេត្ត​អាន​យ៉ាង ទល់នឹង​ភូមិ​ក្អម សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្តាល បាន​ជួប​ភាគី​វៀតណាម​កំពុង​សាងសង់​តង់​ថ្មី ( ជា​ជម្រក​រឹងមាំ​) ដោយ​សាងសង់​អំពី​ឈើ សសរថ្ម កម្ពស់​៣​ម៉ែត្រ ទំហំ​៥​ម៉ែត្រ​x៤​ម៉ែត្រ​ដំបូល​ប្រក់​ស័ង្កសី ដោយ​ឃ្លាត​ពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​យើង​គ្រប់គ្រង​បច្ចុប្បន្ន​ចម្ងាយ​ប្រមាណ​១២០​ម៉ែត្រ ។​

    ​លោកស្នងការ​បានបញ្ជាក់​ថា​ ​ទន្ទឹម​នោះ កម្លាំង​ទាំង​៣​អង្គភាព​ខាងលើ បាន​ទៅ​ជួប​ជាមួយ​ប្រធាន​ប៉ុស្តិ៍​៩២៥​វិញ​សឿង ដើម្បី​ទាមទារ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​សកម្មភាព​សាងសង់​តង់​ថ្មី​ខាងលើនេះ​។ ប៉ុន្តែ​ភាគី​វៀតណាម​បាន​បញ្ជាក់ថា​គេ​ធ្វើ តាម​បញ្ជី​ថ្នាក់លើ​របស់គេ ហើយ​ថ្នាក់លើ​របស់គេ​មាន​គម្រោង​សាងសង់​តង់​ថ្មី​ (​ជា​ជម្រក​រឹងមាំ ) ចំនួន​០៤​គោលដៅ លើ​១០​គោលដៅ​ចាស់​ដែលមាន​ស្រាប់ ។​

    ​លុះ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ លោក​អភិបាលស្រុក​លើកដែក និង​កម្លាំង​ពាក់ព័ន្ធ​បាន​ចុះ ត្រួតពិនិត្យ​នៅ​ទីតាំង​ខាងលើនេះ​ម្តងទៀត និង​បាន​សំណូមពរ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ការសាងសង់​ជាបន្ទាន់​។ ប៉ុន្តែ ភាគី​វៀតណាម មិន​ព្រម​ឯកភាព​បញ្ឈប់​ការសាងសង់​នោះឡើយ ។​

    ​សូមបញ្ជាក់ថា​លិខិត​មួយច្បាប់​នេះ​ដែល​លោកស្នងការ​នគរបាល​ខេត្តកណ្ដាល​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​កណ្ដាល​ត្រូវបាន លោក​វីលាម កាង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បង្ហោះ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅ​យប់​ថ្ងៃទី ២៧ ខែសីហា​ឆ្នាំ ២០២០ នេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ