• កូរ៉េខាងត្បូង​ រកឃើញ​ការឆ្លង COVID-19 ថ្មី​ជិត ៤៥០​ករណី ជា​តួលេខ​ខ្ពស់បំផុត​គិត​ត្រឹម​ខែមីនា​មក​

    ប្រទេស​កូរ៉េខាងត្បូង​បាន​រកឃើញ​ការឆ្លង​វីរុស COVID-19 ថ្មី​ចំនួន ៤៤១​ករណី គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ដែល​វា​គឺជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​គិត​តាំងពីដើម​ខែមីនា​មក​។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

    ​ក្នុងចំណោម​ការឆ្លង​ថ្មី មាន ៤៣៤​ករណី​ឆ្លង​នៅក្នុង​ស្រុក​។ ការឆ្លង​ថ្មី​ដ៏​ច្រើន​នេះ បានធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប នៅក្នុង​ប្រទេស​នេះ​កើន​ដល់ ១៨.៧០៦​នាក់ និង​មាន​អ្នកស្លាប់ ៣១៣​នាក់​។​

    ​កាលពីដើម​សប្តាហ៍​នេះ កូរ៉េខាងត្បូង​បានប្រកាស​បិទ​សាលារៀន​ទាំងអស់ នៅក្នុង​ក្រុង​សេ​អ៊ូ​ល និង​តម្រូវ​ឲ្យ​មាន​ការពាក់​ម៉ាស​មុខ​ទាំង ទាំង​នៅ​ខាងក្នុង និង​នៅតាម​ទីសាធារណៈ​ជា​លើកដំបូង ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ថ្មី​ជាច្រើន​កន្លែង​។​

    ​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅកាន់​ពិភពលោក​។

    ​គិត​មកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ពិភពលោក​យើង​មាន​ករណី COVID-19 ចំនួន​ជាង ២៤​លាន​ករណី និង​អ្នកស្លាប់​ជាង ៨២៩.០០០​នាក់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ