• ច្បាស់ការហើយ! Messi ដាក់សំណើសុំចេញពីក្លិប Barcelona

    បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ជូន​ដំណឹង​ដល់​ក្លិប Barcelona ថា រូប​គេចង់​បញ្ចប់​កិច្ច​សន្យា​របស់​គេ «ដោយ​ឯក​តោ​ភាគី» ជាមួយ​នឹងក្លិប​យក្ស​អេ​ស្ប៉ាញ​មួយនេះ​។ នេះ​បើយោង​ទៅ​តាម​ប្រភព​​ច្បាស់​ការ​មួយ​របស់​ក្លិប​ដែល​បាន​បញ្ជាក់​ប្រាប់​កាលពីថ្ងៃ​អង្គារ​។

    ក្រុម​មេធាវី​ដែល​តំណាង​ឲ្យ​តារា​ឆ្នើម​អន្តរ​ជាតិ​​អា​ហ្សង់ទីន​រូបនេះ បាន​ផ្ញើ​ទូរសា​មួយ​ទៅ​ឲ្យ​ក្លិប Barcelona ដោយ​ក្នុង​ទូរ​សា​នោះពួកគេ​បាន​បញ្ជាក់​ពី​គោល​បំណង​របស់ Messi ក្នុងការ​រំលាយ​កិច្ច​សន្យារបស់​គេ តាម​រយៈ​​ការ​អនុ​វត្តលក្ខខណ្ឌ​ដែល​ចង់​កិច្ច​សន្យា ខណៈ​ដែល​ព័ត៌​មាន​នេះ បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពិភព​​កីឡា​បាល់​ទាត់​។ ប៉ុ​ន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្លិប​នេះ នៅ​តែ​រក្សា​ជំហ​ថា លក្ខខណ្ឌ​នេះ​ បាន​ផុត​កំណត់​កាលពីខែ​មិថុនាហើយ និង​បាន​បញ្ជាក់​ថា រូប​គេ​នៅ​តែ​ជាប់​កិច្ច​សន្យា​រហូត​ដល់​ចុង​រដូវ​កាល​ឆ្នាំ​២០២១​។ កា​សែត​​កីឡា​ប្រចាំ​ថ្ងៃ​របស់​​អេ​ស្ប៉ាញ Marca បាន​សរសេរថា៖ «ជាគោលការណ៍ លក្ខខណ្ឌ​នេះ បាន​ផុ​តកំណត់​កាលពីថ្ងៃ​ទី​១០ ខែមិថុនា ប៉ុន្តែ ដោយ​សារ​តែលក្ខខណ្ឌ​ខុសពី​ធម្ម​តា​ក្នុង​រដូវ​កាល​នេះ ដែល​ត្រូវ​បាន​ផ្អាក​ដោយ​សារ​តែ​​វីរុស​កូរ៉ូ​ណា បាន​បើក​ផ្លូវ​ឲ្យ Messi ក្នុង​ការ​ស្នើ​សុំ​ការលើក​លែង​ពី​កិច្ច​សន្យា​របស់​គេ​នៅពេលនេះ​»​។ កា​សែត​ដដែល​បាន​បន្ត​ថា៖ «នេះ​គឺ​ជា​ជំហាន​ទី​១​ឆ្ពោះ​ទៅកាន់​ការ​បើក​ការ​ចរចា ជុំ​វិញ​ការ​ចាក​ចេញ​របស់​គេ ដោយ​ផ្អែក​ទៅលើ​មូលដ្ឋាននៃលក្ខខណ្ឌ​រំលាយកិច្ចសន្យា​របស់​គេ​ដែលមាន​ចំនួន​ទឹក​ប្រាក់​រហូត​ដល់​ទៅ​៧០០​លាន​អឺ​រ៉ូ​»​។

    Messi បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​យុវ​ជន​របស់​ក្លិប Barcelona ក្នុង​វ័យ​១៣​ឆ្នាំ និង​បាន​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​គេ​សម្រាប់​ក្លិប Barcelona ក្នុង​ឆ្នាំ​២០១៤ ក្នុង​វ័យ​១៧​ឆ្នាំ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ