• គីម ជុងអ៊ុន ជម្រុញឲ្យគ្រប់គ្នាប្រឹងប្រែងទប់ស្កាត់ COVID-19 ទោះបីប្រទេសនេះ គ្មានករណីឆ្លងសូម្បីតែម្នាក់

    (ព្យុងយ៉ាង)៖ យោងតាមការផ្សាយ របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រមុខដឹកនាំកំពូលនៃប្រទេសនេះគឺលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមាន កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺសកល COVID-19 បើទោះបីជាកូរ៉េខាងជើងនៅពេលនេះ មិនទាន់មានករណីឆ្លង សូម្បីតែម្នាក់ក៏ដោយ។ នេះបើតាមការដកស្រង់ដោយ CNA។

    បច្ចុប្បន្នប្រទេសកូរ៉េខាងជើង មិនត្រឹមតែរងសម្ពាធ និងការខាតបង់សេដ្ឋកិច្ច ដោយសារតែឥទ្ធិពលនៃជំងឺរាតត្បាតសកល COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាគ្រោះទឹកជំនន់ ដែលត្រូវបានបង្កឡើងដោយ ព្យុះទីហ្វុងបោកបក់កាលពីពេលថ្មីៗនេះ ក៏នៅតែជាបញ្ហាធ្ងន់ធ្ងរ សម្រាប់ប្រទេសដ៏ឯកោនេះ ធ្វើការប្រឹងប្រែងទប់ទល់ផងដែរ។

    គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក គីម ជុងអ៊ុន ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ នៃគណបក្សពលករកូរ៉េ ដើម្បីស្វែងរកយន្តការដោះស្រាយបញ្ហាចំពោះមុខ នោះគឺជំងឺរាតត្បាតសកល COVID-19 និងគ្រោះមហន្តរាយទឹកជំនន់ បង្កឡើងដោយព្យុះទីហ្វុង។

    លោក គីម ជុងអ៊ុន ក៏បានបញ្ជាក់ផងដែរថា កាលពីខែកក្កដាកន្លងទៅនេះ វីរុសកូរ៉ូណាត្រូវបានគេគិតថា បានឆ្លងចូលប្រទេសកូរ៉េខាងជើងទៅហើយ ប៉ុន្តែក្រោយពីការដាក់ករណីសង្ស័យ ឲ្យស្ថិតក្នុងការពិនិត្យនោះ បុរសរូបនោះបានចេញ លទ្ធផលតេស្តអវិជ្ជមានវិញ ដោយយោងលើការបញ្ជាក់ពីមន្ត្រីជំនាញ នៃអង្គការសុខភាពពិភពលោក (WHO)។ ហេតុដូច្នេះកូរ៉េខាងជើង នៅតែមិនមានករណីឆ្លង COVID-19 ដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ