• ក្រុមហ៊ុនវៀតណាមមួយ ប្ដឹងទារសំណង ៩.៥លានដុល្លារពី TikTok ពីបទរំលោភកម្មសិទ្ធិបញ្ញា

    (វៀតណាម)៖ ក្រុមហ៊ុនបច្ចេកវិទ្យានៃប្រទេសវៀតណាម VNG កំពុងរៀបចំពាក្យបណ្តឹងប្រឆាំងកម្មវិធីកម្សាន្តដ៏ពេញនិយម TikTok ពីបទប្រើប្រាស់បទចម្រៀងដោយរំលោភកម្មសិទ្ធិបញ្ញា។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន VNG បានរៀបចំពាក្យបណ្ដឹង ប្ដឹង TikTok ដោយយកបទចម្រៀងរបស់ផលិតកម្ម Zing ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនទៅប្រើជាមួយវីដេអូផ្សេង ដោយមិនមានការអនុញ្ញាត និងរំលោភកម្មសិទ្ធិបញ្ញា។

    តាមការបញ្ជាក់ពីតុលាការក្រុងហូជីមិញបានឲ្យដឹងថា ក្រុមហ៊ុន VNG បានទាមទារឲ្យ TikTok លុបចោលបទចម្រៀងរបស់ខ្លួនទាំងអស់ ព្រមទាំងទារសំណងជំងឺចិត្តជាទឹកប្រាក់ប្រមាណ ៩.៥លានដុល្លារអាមេរិក។

    VNG ជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសវៀតណាមដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៤ ដែលផ្តល់សេវាកម្មហ្គេមអនឡាញ, ចម្រៀង និងកម្មវិធីផ្ញើសារនៅលើទូរស័ព្ទដៃ។

    គួរបញ្ជាក់ផងដែរថា កម្មវិធី TikTok មានអ្នកប្រើប្រាស់ប្រមាណ ១០លាននាក់នៅក្នុងប្រទេសវៀតណាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ