• ទឹកដោះគោសុទ្ធស្រស់​ពីធម្មជាតិ គិរីសួគ៌ (Kirisu​) មានលក់ក្នុងទីផ្សារភ្នំពេញហើយ!

    នាពេលថ្មីៗនេះ ក្រុមការងារកសិដ្ឋានគិរីសួគ៌ (Kirisu​ Farm) បានយកទឹកដោះគោសុទ្ធស្រស់​ពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋានក្នុងខេត្តតាកែវ មករាជធានីភ្នំពេញ ដើម្បីណែនាំទឹកដោះគោស្រស់ និងសុទ្ធបំផុតរបស់​កម្ពុជា​នេះ មកកាន់ទីផ្សារកាន់ហាងកាហ្វេ និងភោជនីយដ្ឋាននានា។

    អគ្គនាយកក្រុមហ៊ុន យីនកុក ហ្វូត ខប (Yinkok Food Corp) លោក គូច សុខលី ដែលគ្រប់គ្រង ហាងនំបុ័ង Tous Les Jours នៅកម្ពុជា និង លោក សីហា នាយកគ្រប់គ្រងផ្នែក​ភេសជ្ជៈកាហ្វេ​​របស់​ហាងនំបុ័ង Tous Les Jours ស្ថិតក្នុងចំណោម អ្នកឯកទេសផ្នែកភេសជ្ជៈ និង ម្ហូបអាហារ ដំបូងគេ ដែលបានសាកភ្លក់​រសជាតិ ទឹកដោះគោសុទ្ធ និងយ៉ាអួរស្រស់ 100% របស់កសិដ្ឋានគិរីសួគ៌។

    លោក សុខលី បានមានប្រសាសន៍ថា ការមានប្រភពផ្គត់ផ្គង់​ក្នុងស្រុកដែលអាចទុកចិត្តបាន សម្រាប់​ផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់បែបនេះគឺជាសមិទ្ធផល​ដ៏អស្ចារ្យសម្រាប់អតិថិជនកម្ពុជា ខណៈ ដែល​លោក សីះា​បានបញ្ជាក់ថាទឹកដោះគោ នេះមានគុណភាពលើសពីទឹកដោះគោដដៃទៀត ដែលលោកធ្លាប់ភ្លក់ពីមុនមក មុនពេលធ្វើកាហ្វេ។

    ទឹកដោះគោសុទ្ធ 100 % របស់កសិដ្ឋានគិរីសួគ៌ នឹងមានលក់សម្រាប់អិតិថិជន ពីថ្ងៃទី ២៩ ខែសីហា នៅផ្សារទំនើប អ៊ី-អន​ 1 ផ្សារទំនើប អ៊ី-អន សែនសុខ ផ្សារទំនើប បាយ័ន ទួលគក ផ្សារទំនើប បាយ័ន ៧​ មករា និងផ្សារទំនើប បាយ័ន ជ្រោយចង្វារ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ