កាលពីពេលថ្មីៗនេះ ប្រជាជនឥណ្ឌូណេស៊ីមួយក្រុម បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពួកគេបានអះអាងថា កំពុងមានសុខភាពល្អប្រសើរ នោះគឺគ្រាន់តែទៅដេកមើលមេឃមើលផ្កាយនៅលើផ្លូវរថភ្លើងប៉ុណ្ណោះ។
នៅខេត្ត Rawa Buaya ភាគខាងលិចហ្សាកាតា គេរកឃើញថា អ្នកភូមិជាច្រើនកំពុងឆ្លងកាត់ទម្រង់នៃការព្យាបាលដោយដេកនៅលើផ្លូវដែក។ ពួកគេនឹងចាប់ផ្តើមការព្យាបាលចាប់ពីពេលរសៀលរហូតដល់ពេលព្រះអាទិត្យចាប់ផ្តើមលិច។ បើតាម Republika បាននិយាយថា ចរន្តអគ្គិសនីតិចតួចដែលឆ្លងកាត់ផ្លូវ នឹងជួយព្យាបាលជំងឺមួយចំនួន។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់ពួកគេត្រូវបានជំទាស់ដោយអាជ្ញាធរ ដោយសារតែបរិមាណវ៉ុលដែលឆ្លងកាត់ផ្លូវដែក មិនអាចត្រូវបានដឹង ហើយអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាងកាយរបស់ពួកគេ។
ជាមួយគ្នានេះផងដែរ គេក៏បានណែនាំអ្នកដទៃដែលចាប់អារម្មណ៍ក្នុងការព្យាបាលដែលហៅថាគ្មានជម្រើសអ្វីផ្សេង សូមមេត្តាព្យាយាមដោយយកចិត្តទុកដាក់ និងស្វែងរកការពិតនៅពីក្រោយការព្យាបាលដ៏ចម្លែកនេះ ដោយមិនគួរណាយកជីវិតរបស់អ្នក ស្ថិតក្នុងគ្រោះថ្នាក់បែបនេះឡើយ៕