• បើ​ព្រឹក​ឡើង​មាន​សញ្ញា​ទាំងនេះ វា​បញ្ជាក់ថា​ថ្លើម​របស់​អ្នកមាន​បញ្ហា​ហើយ​

    ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីមុខ​សញ្ញា ដែល​លួច​ប្រាប់​អ្នក​ថា​ថ្លើម​អ្នក​កំពុង​តែមាន​បញ្ហា​។ តើ​មាន​អ្វី​ខ្លះទៅ​?

    — នៅពេលដែល​ថ្លើម​អ្នកមាន​បញ្ហា ព្រឹក​ឡើង ក្រោយ​ពេលដែល​ក្រោក​ពី​គេង អ្នក​អាច​នឹងមាន​អាចម៍​ភ្នែក​ច្រើន ព្រោះ​ពេលដែល​ថ្លើម​មិនល្អ ភ្នែក​របស់​អ្នក​អាច​នឹង​ស្ងួត​ខ្លាំង​។​

    — ប្រសិនជា​ថ្លើម​អ្នក​កើតមាន​បញ្ហា មាត់​របស់​អ្នកនឹង​អាច​ស្ងួត​ខ្លាំង ហើយ​មាន​ក្លិន​មិនល្អ​ឡើយ​។ ទោះបីជា​អ្នក​ខ្ព​ល់​មាត់ និង​ញ៉ាំ​ទឹក​ច្រើន​យ៉ាងណា ក៏​នៅតែមាន​អារម្មណ៍​ថា​មា​ក្លិន​មាត់​មិនល្អ ព្រមទាំង​មាត់​ស្ងួត​ខ្លាំង​ផងដែរ​។​

    — បើ​ថ្លើម​អ្នក​មិនល្អ អញ្ចាញធ្មេញ​អ្នកនឹង​ងាយ​ចេញឈាម ដោយ​ពេលដែល​ដុសធ្មេញ​ម្តងៗ តែង​ចេញឈាម​ជានិច្ច​។ ដូចនេះ បើ​អ្នក​កើតមាន​អាការ​ទាំងនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​សុខភាព​ថ្លើម​របស់​អ្នក​ឲ្យ​បាន​ខ្ពស់​៕

    ​ប្រភព​៖ health.com.kh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ