• ឈ្មោះ «Samsung» របស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីរបស់កូរ៉េខាងត្បូង មានន័យថាយ៉ាងដូចម្តេច?

    (សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង «Samsung (សាមស៊ុង)» ដែលមានឈ្មោះល្បីរន្ទឺនៅជុំវិញពិភពលោក ត្រូវបានបង្កើតកាលពីឆ្នាំ១៩៣៨ ហើយក្នុងរយៈពេលជាង៨០ឆ្នាំមកនេះ ស្លាកសញ្ញារបស់ក្រុមហ៊ុន Samsung ក៏ធ្លាប់ឆ្លងកាត់ការប្រែប្រួលប៉ុន្មានលើកផងដែរ។

    តើអ្នកមានដឹងដែរឬអត់ថាឈ្មោះ «Samsung» នេះគឺមានអត្ថន័យរបស់វា។ នៅក្នុងភាសាកូរ៉េ Samsung មានន័យថា «តារាបីដួង»។ ឈ្មោះនេះត្រូវបានជ្រើសរើសដោយបិតាស្ថាបនិករបស់ Samsung គឺលោក Lee Byung-chull ដែលមានចក្ខុវិស័យចង់ឲ្យក្រុមហ៊ុនលោក ក្លាយទៅជាក្រុមហ៊ុនដ៏មានឥទ្ធិពល និងឈរជើងយូរអង្វែង ប្រៀបបានទៅនឹងដួងផ្កាយនៅលើមេឃយ៉ាងដូច្នោះ។ នៅពេលបង្កើតឡើងដំបូង ស្លាកសញ្ញា Samsung គឺមានរូបផ្កាយបីដួង រួមជាមួយអក្សរកូរ៉េ ខណៈនៅបច្ចុប្បន្ននេះវិញគឺលែងមានផ្កាយទៀតហើយ ដោយមានតែពាក្យ Samsung ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។

    គួរជម្រាបថា នៅឆ្នាំ២០២០នេះ បើគិតពីតម្លៃស្លាកយីហោក្រុមហ៊ុន Samsung ឈរនៅលេខរៀងទី៥លើពិភពលោក ជាមួយតម្លៃ៩៤ពាន់លានដុល្លារ ក្រោម Amazon, Google, Apple និង Microsoft ដែលសុទ្ធតែជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ