• ២៣ឆ្នាំហើយ លោកព្រាប សុវត្ថិ មិនដែលផ្លាស់ប្តូរផលិតកម្ម តែពេលនេះសម្រេចចិត្តទៅផលិតកម្ម Galaxy Navatra ជាមួយកុងត្រារយៈពេល​​ ៥ឆ្នាំ

    កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ បានលេចដំណឹងថា​ចាកចេញពីផលិតកម្មហង្សមាស ដែលរួមទ្រនំអស់២៣ឆ្នាំ មកចូលផលិតកម្ម Galaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ យោងតាមការបង្ហោះផ្លូវការបស់ហ្វេសបុកផេកផលិតកម្ម Galaxy Navatra បានសរសេរឲ្យដឹងថា៖ “សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra។

    បើយោងតាមសារព័ត៌មាន បានសំភាសន៍លោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានឲ្យដឹងថា លោក ព្រាប សុវត្ថិ បានសម្រេចចិត្តចូលមកផលិតកម្ម Galaxy Navatra ជាមួយកុងត្រារយៈពេល៥ឆ្នាំ ហើយកម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ខាងមុខនេះនៅសណ្ឋាគារ Garden City ជិតវិមានឈ្នះឈ្នះ។ សូមប្រិយមិត្តតាមដានទាំងអស់គ្នា

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ