• Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានតម្លៃរហូតដល់២ទ្រីលានដុល្លារអាមេរិក

    (អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក នៅថ្ងៃពុធនេះបានក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានតម្លៃ ទីផ្សារឈានដល់២ទ្រីលានដុល្លារអាមេរិក ($2,000,000,000,000) នេះបើយោងតាមសារព័ត៌មានធំៗរបស់អន្តរជាតិចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ។

    កាលពីខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃ ឈានដល់១លានលានដុល្លារអាមេរិក។

    គួរបញ្ជាក់ថា ក្រុមហ៊ុន Apple មានលោក Tim Cook ជានាយកប្រតិបត្តិ បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft និងបានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានទ្រព្យ២ទ្រីលានដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ