កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានផ្លាស់ទៅកាន់ផលិតកម្មថ្មីហើយ គឺផលិតកម្ម Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra។
លោក យឹម តាស្រង់ មិនទាន់បញ្ជាក់បន្ថែមយ៉ាងណានោះទេ ដោយលោកថា ព័ត៌មានលម្អិត នឹងបង្ហាញជូនក្នុងសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំឡើង នាថ្ងៃទី២៥ ខែសីហា ខាងមុខនេះ។