• នៅហ្វីលីពីនកាន់តែធ្ងន់ធ្ងរ! ១ថ្ងៃរកឃើញករណីឆ្លងថ្មី ៣,៤២០ករណី និងស្លាប់ ៦៥នាក់បន្ថែម

    ម៉ានីឡា)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣,៤២០ករណី និងស្លាប់ ៦៥នាក់បន្ថែម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

    ជាមួយនឹងករណីថ្មីៗខាងលើ នាំឲ្យប្រទេសហ្វីលីពីនបច្ចុប្បន្នមានករណីឆ្លង COVID-19 សរុបចំនួន ១៦១,២៥៣ករណី ក្នុងនោះស្លាប់ ២,៦៦៥នាក់។

    គួរជម្រាបថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃករណីឆ្លងនិងស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះត្រូវបានគេមើលឃើញថា មានការកើនឡើងយ៉ាងគំហុក។ បច្ចុប្បន្ន ហ្វីលីពីនគឺជាប្រទេសជាប់លំដាប់ថ្នាក់លេខ១ ប្រចាំអាស៊ាន ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ