• ​នៅ​កោះ​ពេជ្រ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ និង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​កេ​តា​មីន ទម្ងន់​១៩៥៣​ក្រាម

    ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​នេះ​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​២​នាក់ ដែល​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​នៅក្នុង​ទឹកដី​កោះ​ពេជ្រ ត្រូវបាន​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​នៅ​ថ្ងៃ​សៅរ៍​នេះ ។​

    ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៅ​ថ្ងៃទី ១៥​ខែសីហា​ឆ្នាំ ២០២០ បានចេញ​របាយការណ៍​លម្អិត​នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក ដឹកជញ្ជូន ជួញដូរ គ្រឿងញៀន​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ​ក្នុង​តំបន់​កោះ​ពេជ្រ​ដែលមាន​ការផ្ទុះអាវុធ​បាញ់​ត​គ្នា​របស់​ក្រុម​ជនល្មើស​គ្រឿងញៀន​ជាមួយនឹង​សមត្ថកិច្ច​នោះ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​រួម​ជាមួយនឹង​វត្ថុតាង​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​កេ​តា​មីន ទម្ងន់​១៩៥៣​ក្រាម សារធាតុ​គីមី​ផ្សំ ទម្ងន់​២០១​ក្រាម អាវុធខ្លី​១​ដើម​។​

    ​យោងតាម​អនុវត្តន៍​តាម​បទបញ្ជារ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ការចង្អុល​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ឯកឧត្ដម ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៅ​ថ្ងៃទី ១២​ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​២០​នាទី កម្លាំង​ជំនាញ (​ក​១០)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ មានការ​សម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញារង អ៊ំ​ុ សុភ​ក្តិ បាន​បើក​ស៊ើបអង្កេត ស្រាវជ្រាវ ប​ង្រា្ក​ប នៅ​២​គោលដៅ : ១•​នៅ​ចំណុច​ផ្លូវ​១៤៣ ជិត​វ​ង្វ​ង់​មូល​ផ្សារ​សំពៅ​មាស​សង្កាត់​វាលវង់ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​។​

    ២• ម៉ោង ២១​និង​៤០​នាទី យើង​បន្ត ស្រាវជ្រាវ​តាម​ចាប់​មេខ្លោង ដែល​លាក់ខ្លួន​នៅ​បន្ទប់​លេខ​០៧២១ របស់​ខុន​ដូរ ដាយ​មិន វ័ន ( Diamond One) ក្បែរ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

    ​ក្នុង​កិច្ច ប្រតិបត្តិការ ជនល្មើស​ជា​មេខ្លោង​១​នាក់​ភេទ​ប្រុស​ជនជាតិ​ចិន បាន​ចេញពី​បន្ទប់​ខុន​ដូ ហើយ​បាញ់ស្រោច​មកលើ​កម្លាំង​យើង​ដោយ​កាំភ្លើងខ្លី​ប្រមាណ ៥-៦​គ្រាប់ ។ សមត្ថកិច្ច​យើង​បាន​តបត​ការពារ​ខ្លួន បណ្ដាលអោយ​ជនល្មើស​ប្រាស់​គេចខ្លួន ។ ជា​លទ្ធផល​ចាប់ខ្លួន ២​នាក់​:
    ១• ឈ្មោះ អ៊ី រី​ស៊ី (YI RISHI) ភេទ​ប្រុស ជនជាតិ​ចិន ២• ឈ្មោះ យ៉ាវ​វ៉ា​ឡាក់ កេ​ត​សាយ (YAVALAK KETSAI)​ភេទ​ស្រី ជនជាតិ​ថៃ​។ ចាប់យក​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​កេ​តា​មីន ទម្ងន់​១៩៥៣​ក្រាម​២៣ ។​សារធាតុ​គីមី​ផ្សំ ទម្ងន់​២០១​ក្រាម​៩៦ ។ អាវុធខ្លី​១​ដើម​ធុន CaL9mmPAK គ្រាប់​ចំនួន ១៥​និង​សម្បក​គ្រាប់​ចំនួន​៥ ។ ជញ្ជីង​ថ្លឹង​គ្រឿងញៀន ៧ និង​សម្ភារៈ​កែច្នៃ វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ។ រថយន្ត ធុន​TUNDRA ១​គ្រឿង ទូរស័ព្ទ​៣ គ្រឿង ។​

    ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សូម​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់ ដឹកនាំ​ផ្ទាល់​កម្លាំង​អន្តរាគមន៍​ចុះ​ដល់​គោលដៅ​ប្រតិបត្តិការ យ៉ាង​ទាន់ពេល​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ