• កុំព្យូទ័រ “គម្ពីរ” ថ្មី ដាក់លក់ ក្នុងតម្លៃត្រឹម ១៤៩ដុល្លារ

    ក្រោយ​ពី​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ​កុំព្យូទ័រ​យួរ​ដៃ Koompi E13 រួច​មក នា​ពេល​នេះ​ក្រុមហ៊ុន KOOMPI ដែល​មាន​លោក ធុល រិទ្ធី ជា​ស្ថាបនិក បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី​ម៉ូដែល Koompi E11។

    Koompi E11 ​មាន​រូបរាង​តូច​ងាយ​ស្រួល​ឲ្យ​សិស្សានុសិស្ស​​យក​តាម​ខ្លួន​ដោយ​វា​មាន​អេក្រង់​ទំហំ ១១,៦អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ១៩២០ x ១០៨០ ភីកសែល។ កុំព្យូទ័រ​នេះ​មាន​ទម្ងន់​ត្រឹម ០,៩៣គីឡូក្រាម ហើយ​មាន​កម្រាស់​ស្ដើង​ត្រឹម​តែ ១៦,៩​ ម.ម ប៉ុណ្ណោះ។

    ចំពោះ​លក្ខណៈ​សម្បត្តិ​ខាង​ក្នុង​វិញ​គឺ​មាន​បំពាក់​ដោយ CPU Intel Celeron N3350 អាច​រត់​ដល់​ល្បឿន 2.40GhHz, ប្រើ​ប្រាស់​អង្គ​ផ្ទុក​​ប្រភេទ eMMC ដែល​មាន​ទំហំ ១២៨GB, មាន​ល្បឿន Read/Write 200/300 MB/s និង​មាន RAM ប្រភេទ DDR4 ទំហំ ៤GB។ ​វា​ក៏​មាន​រន្ធ​ USB 3 ចំនួន​បី និង​រន្ធ Mini HDMI កម្រិត FHD ផង​ដែរ។

    ​​ថ្ម​របស់​វា​មាន​ទំហំ​ផ្ទុក ៥០០០ mAh ដែល​ប្រើ​ប្រាស់​ពេល​២​ម៉ោង​ដើម្បី​សាក​បំពេញ ហើយ​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល ៧​ម៉ោង​សម្រាប់​ការ​បើក​វិបសាយ និង​រយៈពេល ៧​ម៉ោង​សម្រាប់​ការ​ទស្សនា​វីដេអូ។

    ជា​មួយ​លក្ខណៈ​សម្បត្តិ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ Koompi E11 មាន​បើក​ទទួល​ការ​កុម្ម៉ង់​ក្នុង​តម្លៃ​ត្រឹម ១៤៨,៩៩​ដុល្លារ​ប៉ុណ្ណោះ ដែល​អាច​កុម្ម៉ង់​ទិញ​ចាប់​ពី​ពេល​នេះ តាម​រយៈ​វិបសាយ​ KOOMPI ផ្ទាល់៕​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ