• បិទអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះស្ពានកោះពស់បើកឱ្យប្រជាពលរដ្ឋចេញ-ចូលវិញហើយ

    ដើម្បីឆ្លើយតបនឹងនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឱ្យបានច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានច្រើនកុះករ។

    នេះបើយោងតាមផេកជាផ្លូវការរបស់ រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលបាលខេត្តព្រះសីហនុ ជម្រាបមក លោកនាយកក្រុមហ៊ុនកោះពស់(ខេមបូឌា)អ៊ីនវេសមិនគ្រុប អិលធីឌី ស្តីពីការបើកចរាចរណ៍ជាសាធារណៈឱ្យប្រជាពលរដ្ឋចេញ-ចូល លើស្ពានកោះពស់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    ក្នុងលិខិតនោះបានឱ្យដឹងបន្ថែមទៀតថា ៖ ក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសម្រាប់បំរើដល់វិស័យទេសចរណ៍ រដ្ឋបាលខេត្តបាននឹងកំពុងស្ថាបនាហេដ្ឋារចនាផ្លូវក្រុងចំនួន ៣៤ខ្សែ ជិតរួចរាល់ជាស្ថាពរទៅតាមផែនការ និងបានរៀបចំកែលម្អ បើកចំហឆ្នេរសមុទ្រសម្រាប់ប្រជាពលរដ្ឋបានសម្រាកកម្សាន្តដោយសេរី ដែលពីមុននៅតំបន់ឆ្នេរខ្លះបិទបាំង និងហាមឃាត់ការចេញ-ចូលជាសាធារណៈ។ ក្នុងន័យនេះ ស្ពានកោះពស់ក៏បានបិទច្រកទ្វារមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ និងមិនពេញចិត្តមកលើរដ្ឋបាលខេត្ត។ ហេតុដូច្នេះ ដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឱ្យបានច្រើនសម្រាប់ទាក់ទាញភ្លៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់លោកនាយក បើកចរាចរណ៍ជាសាធារណៈស្ពានកោះពស់ សម្រាប់សាធារណជនចេញ-ចូល ចាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងនេះតទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ