• គីម ជុងអ៊ុន សម្រេចបើកទ្វារតំបន់ Kaesong ឡើងវិញ ខណៈកូរ៉េខាងជើងនៅតែគ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់!

    (សេអ៊ូល)៖ នៅទីបំផុតតំបន់ឧស្សាហកម្មកែសុង (Kaesong) និងតំបន់ជុំវិញជាប់ព្រំដែនកូរ៉េខាងត្បូង ត្រូវបានសម្រេចបើកទ្វារឡើងវិញហើយ ក្រោយពីត្រូវបានអាជ្ញាធរកូរ៉េខាងជើង សម្រេចបិទទ្វារអស់ ០៣សប្តាហ៍ ដើម្បីទប់ទល់នឹងករណីសង្ស័យ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

    កាលពី ០៣សប្តាហ៍មុននេះ បុរសកូរ៉េខាងត្បូងម្នាក់ ដែលបានធ្វើដំណើរចូលទៅកាន់ទីក្រុង Kaesong ត្រូវបានអាជ្ញាធរកូរ៉េខាងជើងពិនិត្យ និងមានការសង្ស័យថា បុរសនោះមានផ្ទុក COVID-19 ដែលជាហេតុធ្វើឲ្យអាជ្ញាធរបិទតំបន់មួយនេះ និងតំបន់ជុំវិញមួយចំនួនទៀត ប៉ុន្តែក្រោយការពិនិត្យ និងធ្វើចត្តាឡីស័ក លើបុរសកូរ៉េខាងត្បូងខាងលើនេះជាច្រើនលើក លទ្ធផលបានចេញមក «អវិជ្ជមាន»។

    បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានចេញសេចក្តីសម្រេចដូចខាងលើនេះ នៅក្រោយការបើកកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ជុំវិញការទប់ស្កាត់វីរុសកូរ៉ូណា មិនឲ្យមានវត្តមាននៅកូរ៉េខាងជើង និងការទប់ទល់គ្រោះទឹកជំនន់។ បច្ចុប្បន្ននេះ កូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លង COVID-19 សូម្បីតែម្នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ