• កម្ពុជា៖ ការបាត់បង់​ការងារ ក្នុង​វិស័យ​ទេសចរណ៍ កើន​ដល់​ចំនួន​៥០.០០០​នាក់ គិត​ត្រឹមតែ​ដើមខែ​សីហា​នេះ​

    ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថ្លែង​ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងទេសចរណ៍ និង​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​ថា កម្ពុជា​នឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ ៣.០០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០​។

    ​លោក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថ្លែងថា​ការបាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ គឺ​ដោយសារតែ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ដ៏​ច្រើន​លើសលុប ពិសេស​ភ្ញៀវទេសចរ​អន្តរជាតិ​។

    ​លោក​បន្តថា ទេសចរណ៍ នៅ​ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​អាច​ធា្ល​ក់​ចុះ​ដល់​រង្វង់​៨០​ភាគរយ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្លាក់ចុះ ក្នុង​វ​ង្វ​ង់​៥០​ភាគរយ​។​

    ​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ កម្ពុ​ជាមាន​ភ្ញៀវទេសចរ​អន្តរជាតិ ត្រឹម​១,១៨​លាន​នាក់ ប៉ុណ្ណោះ​។ ចំនួន​នេះ​គឺ​បាន​ធ្លាក់ចុះ​៦៤,៦​ភាគរយ បើ​ធៀប​ម​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។ ការ​ធា្ល​ក់​ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​បិទទ្វារ​អស់​ជាង ៣.០០០​កន្លែង និង​មនុស្ស​ដែល​ធ្វើ​ការងារ​ផ្ទាល់​ក្នុង​វិស័យនេះ បាត់បង់​ការងារ​ចំនួន​៥០.០០០​នាក់ ដោយ​គិត​ត្រឹមតែ​ដើមខែ​សីហា​នេះ ប៉ុណ្ណោះ​។

    ​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា ឆ្នាំ​២០២០​នេះ កម្ពុជា​អាច​ទទួលភ្ញៀវ​អន្តរជាតិ​បាន​ប្រហែល ២​លាន​នាក់​ប៉ុណ្ណោះ ខណៈ​មុន​មាន​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ រហូត​ទៅដល់​ជាង​៧​លាន​នាក់​។ ចំនួន​ភ្ញៀវទេសចរ​ដែល​បាត់បង់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ នឹង​ងើប​ឡើងវិញ ២,៥​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១ ប្រសិនបើ​ជំងឺ​កូ​វីដ​-១៩ លែងមាន ឬ​ពិភពលោក​អាច​ទប់ស្កាត់​ជំងឺ​នេះ​បាន​នៅ​ខែធ្នូ ឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ