• ទីបំផុត អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១លាននាក់ ស្លាប់ជាង ៧៥ម៉ឺននាក់ និងជាសះស្បើយជិត ១៤លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២១,០៦៣,៩៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៥២,៦០៧នាក់ និងជាសះស្បើយឡើងវិញ ១៣,៨៩៥,៤៥៣នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៤១៤,៣៧០នាក់ ស្លាប់ចំនួន ១៧០,៣៦០នាក់ និងជាសះស្បើយចំនួន ២,៨៣៣,២៩០នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៣,២២៤,៨៧៦នាក់ ស្លាប់ចំនួន ១០៥,៤៦៣នាក់ និងជាសះស្បើយ ២,៣៥៦,៦៤០នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ២,៤៥៩,៦១៣នាក់ ស្លាប់ ៤៨,១៤៤នាក់ និងជាសះស្បើយ ១,៧៥០,៦៣៦នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ