• Mina សម្រេចលុបគណនី Instagram ចោល ដើម្បីយកពេលវេលា ព្យាបាលជំងឺផ្លូវចិត្ត

    (កូរ៉េ)៖ បើតាមលោក Woori ជាភ្នាក់ងាររបស់តារាចម្រៀងស្រី Mina សមាជិកក្រុម AOA បានប្រកាសនៅថ្ងៃអង្គារ៍ ទី១២ ខែសីហាថា គណនី Instagram ផ្លូវការរបស់ Mina ត្រូវបាននាងសម្រេចលុបចោលដោយខ្លួនឯង បន្ទាប់ពីនាងបានបង្ហោះសារជាលើកចុងក្រោយ សុំអភ័យទោសទៅកាន់អ្នកគាំទ្រ ចំពោះទង្វើររបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Kpop Starz នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

    បើតាមភ្នាក់ងាររបស់ Mina បានឲ្យដឹងថា តារាស្រីរូបនេះបានលុបគណនី Instagram របស់នាងដោយផ្ទាល់ដៃ ក្នុងគោលបំណងយកចិត្តទុកដាក់លើការព្យាបាលជំងឺផ្លូវចិត្ត ដែលនាងកំពុងប្រឈមនាពេលបច្ចុប្បន្ន។ គេមិនទាន់ដឹងថា Mina នឹងបើកគណនី Instagram របស់នាងឡើយវិញឬអត់នោះទេ បន្ទាប់ពីការសម្រេចចិត្តរបស់នាង ក្នុងការឈប់លេងបណ្តាញសង្គមមួយនេះ។

    ជាការកត់សម្គាល់ Mina ធ្លាប់ប្រើប្រាស់គណនី Instagram របស់នាងនិយាយរឿងអាស្រូវមួយចំនួន​ ដែលនាងបានជួបប្រទះ​ក្នុងក្រុម AOA ជាពិសេសតែងតែប្រាប់ពីស្ថានភាពជំងឺផ្លូវចិត្ត​ ដែលនាងមាននឹងពេលបច្ចុប្បន្ន។

    គួរជម្រាបថា កាលពីសប្តាហ៍មុន តារាកូរ៉េស្រី Mina ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានធ្វើអត្តឃាតខ្លួនឯងមិនបានសម្រេច ហើយបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ខណៈបច្ចុប្បន្ននាងកំពុងទទួលការព្យាបាលជំងឺផ្លូវចិត្ត ដោយមានការយកចិត្តទុកដាក់មើលថែពីម្តាយរបស់នាងផ្ទាល់។ មានការបញ្ជាក់ថា ទោះបីជាស្ថានភាពជំងឺផ្លូវចិត្តនាងជាធូរស្បើយ ក៏នាងមិនត្រឡប់មកវិស័យសិល្បៈវិញដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ