• ៧៥ ភាគរយនៃអ្នកប្រើ TikTok មិនចង់ប្ដូរទៅប្រើកម្មវិធីអ្វីផ្សេងឡើយ

    (អាមេរិក)៖ របាយការណ៍ស្រាវជ្រាវ និងស្ទង់មតិថ្មីមួយបានរកឃើញថា អ្នកប្រើប្រាស់កម្មវិធី TikTok ភាគច្រើនមិនបានចាប់អារម្មណ៍នឹងមុខងារ Reels របស់ Instagram ដែលបង្កើតឡើងដើម្បីមកប្រជែង TikTok។

    មុខងារ Reels ត្រូវបាន Facebook ដាក់បញ្ចូលក្នុងបណ្ដាញសង្គម Instagram កាលពីសប្ដាហ៍មុន ដោយវាមានលក្ខណៈដូចគ្នាទៅនឹង TikTok ហើយតាមការស្ទង់មតិរបស់ស្ថាប័ន Fanbytes បានឲ្យដឹងថា ក្នុងចំណោមអ្នកប្រើ TikTok ល្បីៗជាច្រើននាក់ មាន ៧៥ភាគរយ ដែលពួកគេមិនបានចាប់អារម្មណ៍ និងងាកទៅប្រើ Reels ជំនួស TikTok។

    ស្រដៀងគ្នានេះដែរ គេហទំព័រទំព័រព័ត៌មានបច្ចេកវិទ្យាដ៏ល្បី Digital Trends បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយ Influencers ល្បីៗជាច្រើនរូប ដោយពួកគេបានឆ្លើយដូចគ្នា គឺមិនប្ដូរទៅប្រើ Reels ឡើយ ដោយសារតែ TikTok ផ្ដល់ភាពងាយស្រួលដល់ពួកគេច្រើនយ៉ាង ជាពិសេសជួយឱ្យពួកគេឆាប់ល្បី និងរកចំណូលបាន។

    គួរបញ្ជាក់ផងដែរថា Reels បានចាប់ផ្តើមដាក់ដំណើរការនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសគំរាមបិទ TikTok ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ