• រុស្ស៊ីបញ្ជាក់ថា បុគ្គលិកពេទ្យនឹងទទួលការចាក់វ៉ាក់សាំង COVID-19 មុនគេ ក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខ

    (ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃពុធនេះ បានច្រានចោលការព្រួយបារម្ភរបស់ក្រុមអ្នកជំនាញលោកខាងលិច ជុំវិញប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ខ្លួន ជាមួយការគូសបញ្ជាក់ថា ក្រុមបុគ្គលិកពេទ្យរុស្ស៊ីមួយចំនួន នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

    ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសពីភាពជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលលោកផ្ទាល់ចាត់ទុកថាវាជាវ៉ាសាំង ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ និងចុះបញ្ជីដំបូងគេបំផុតនៅលើពិភពលោកនោះ។ ការប្រកាសនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈក្រុមអ្នកជំនាញនៃបណ្តាប្រទេសលោក ខាងលិច បានបង្ហាញក្តីបារម្ភជុំវិញប្រសិទ្ធភាព និងសុវត្ថិភាព នៃវ៉ាក់សាំងរុស្ស៊ី។

    ជុំវិញក្តីបារម្ភខាងលើនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko នៅថ្ងៃពុធនេះបានលើកឡើងយ៉ាងដូច្នេះថា៖ «មិត្តបរទេសរបស់យើងហាក់ដូចជាដឹងពី គុណសម្បត្តិ នៃការប្រកួតប្រជែងផលិតវ៉ាក់សាំងរុស្ស៊ី ហើយព្យាយាមបង្ហាញពីគំនិតដែលថាគំនិតពួកយើង គឺគ្មានមូលដ្ឋានទាល់តែសោះ»។

    រដ្ឋមន្ត្រីរូបនេះ បន្ថែមទៀតថា វ៉ាក់សាំងដែលអភិវឌ្ឍឡើង ដោយវិទ្យាស្ថានស្រាវជំងឺឆ្លង និងមីក្រូសារពាង្គកាយរុស្ស៊ី ហ្គាម៉ាឡេយ៉ា (Gamaleya) នឹងត្រូវផលិតរួចរាល់សម្រាប់ចែកជូនដល់ប្រជាជន ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែក្នុងតំណាក់កាលដំបូង ដែលនឹងផលិតរួសរាល់នាពីរសប្តាហ៍ទៀតនេះ គឺផលិតឡើងជាពិសេសសម្រាប់បុគ្គលិកពេទ្យ និងជនដែល ងាយរងគ្រោះជាងគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ