• ញាក់សាច់! គ្រួសារ​មួយ​ប្រមូល​គ្រាប់មីន​ ដែលមិន​ទាន់​ផ្ទុះ មក​ផ្គុំ​ធ្វើ​ចង្ក្រាន​ដាំ​ស្ល​ សំណាង​ហើយ​ដែល​ខាង​ស៊ីម៉ាក់​ដឹង​ទាន់​!

    គ្រួសារ​មួយ​នៅក្នុង​ខេត្តសៀមរាប​ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មានការ​ហួសចិត្ត​ជាខ្លាំង បន្ទាប់ពី​គ្រួសារ​នេះ​ចេះ​រក​នឹក​វិធី​ដ៏​គ្រោះថ្នាក់​ឃើញ ដោយ​ប្រមូល​សំណល់​គ្រាប់មីន​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ ពិសេស​យកមក​ផ្គុំ​ធ្វើជា​ចង្ក្រាន​ដាំ​ស្ល​ក្បែរ​ផ្ទះ​ទៀត​។ តែ​សំណាង​ហើយ ដែល​ខាង​អាជ្ញាធរ​មីន​បានដឹង​ទាន់ កុំ​អី​មិនដឹង​ជា​យ៉ាងណា​យ៉ាង​ណី​នោះទេ​។​

    ​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក អាជ្ញាធរ​មីន – Cambodian Mine Action Authority នា​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ បាន​បង្ហោះ​ប្រាប់​ឲ្យ​ដឹងថា​៖ “​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ ក្រុម​កម្ទេច​គ្រាប់​(EOD) នៃ​អង្គការ​ដោះមីន​កម្ពុជា​(CSHD) បានទទួល​សំណើ​ពី​ប្រជាពលរដ្ឋ ភូមិ​ខ្សាច់​អំពិល ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប រកឃើញ​គ្រាប់​ត្បាល់​៦០​មិល្លីម៉ែត្រ ចំនួន​៨​គ្រាប់ គ្រាប់ផ្លោង​៧៥​មិល្លីម៉ែត្រ ចំនួន ៣​គ្រាប់ គ្រាប់​មិន​ធាក់​ថយ​១០៦​មិល្លីម៉ែត្រ ចំនួន​១ គ្រាប់ឡង់ ៤០​មិល្លីម៉ែត្រ ចំនួន​១ គ្រាប់ សរុប​ចំនួន ១៣​គ្រាប់ គ្រាប់​ទាំងនេះ​ប្រជាពលរដ្ឋ​ប្រទះឃើញ​លើដី​ចម្ការ និង​ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​យក​គ្រាប់​មក​កែច្នៃ​ធ្វើជា​ចង្ក្រាន​ដាំ​ស្ល​ក្បែរ​ផ្ទះ ហើយ​ក្រុមការងារ​CSHD បាន​អប់រំ និង​ចល័ត​វា​យកទៅ​បំផ្លាញចោល​នៅ​កន្លែង​មាន​សុវត្ថិភាព​”​។​

    ​អាជ្ញាធរ​មីន “​សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំង អស់ នៅពេល​ឃើញ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេចចោល​» ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ