• Mike Tyson ប៉ះ Roy Junes ត្រូវពន្យារពេលដល់ខែវិច្ឆិកាវិញ

    (ញូវយ៉ក)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់គម្រោងការវិលត្រឡប់មកកាន់សង្វៀនសារជាថ្មីរបស់អតីតជើងខ្លាំងប្រដាល់សកលពិភពលោក Mike Tyson ប៉ះ Roy Jones Jr ត្រូវបានពន្យារពេលទៅធ្វើនៅថ្ងៃទី២៨ ខែវិច្ឆិកាចុងឆ្នាំវិញ។

    ប្រភពដដែលបានបន្តថា ការប្រកួតខាងលើគ្រោងធ្វើឡើងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅឯសង្វៀនស្ថិតក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក តែត្រូវបានប្រកាសលើកពេលប្រកួតវិញ ដោយតម្រូវធ្វើនៅក្រោយពិធីបុណ្យ Thanksgiving ដែលនឹងប្រារពធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកា ខណៈព្រឹត្តិការណ៍ប្រដាល់ដ៏កក្រើករវាងខ្លាចាស់ទាំងពីរ Tyson និង Jones នៅពីរថ្ងៃបន្ទាប់។

    អតីតជើងខ្លាំងពិភពលោក Tyson បានលើកឡើងថា «ការផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតបានធ្វើឲ្យអ្នកគាំទ្រមានឱកាសច្រើនក្នុងទស្សនាការប្រកួតដ៏ធំប្រចាំប្រវត្តិសាស្ត្រប្រដាល់ ដែលនឹងត្រូវធ្វើឡើងតែ ៨ទឹកប៉ុណ្ណោះ»។

    គួររំលឹកផងថា អតីតជើងខ្លាំង Tyson បានចូលនិវត្តន៍ពីអាជីពប្រដាល់នៅឆ្នាំ២០០៥ ក្រោយឆ្លងកាត់សង្វៀនប្រកួតបាន ៥៨លើក ខណៈគូប្រជែង Junes បានខកខានឡើងសង្វៀនចាប់តាំងពីឆ្នាំ២០១៨ មក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ