• Mbappe ទំនងជាអាចចូលលេងបានពេល PSG ប៉ះ Atalanta នៅ UCL រាត្រីនេះ

    (លីស្បោន)៖ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe អាចជួយក្រុមជើងឯកបារាំង Paris St-Germain ប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League រាត្រីថ្ងៃពុធ ទី១២ ខែសីហានេះទល់នឹង Atalanta នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

    លោក Thomas Tuchel គ្រូបង្វឹក PSG បានថ្លែងក្នុងសន្និសីទមុនការប្រកួតដែលត្រូវបានដកស្រង់ដោយ BBC ថា «សញ្ជាតិបារាំង Mbappe បានជាពីរបួសកជើងហើយ និងអាចចូលលេងវិញបានផងដែរ ប្រសិនបើពុំមានអ្វីពិសេសកើតឡើងទេនោះ»។

    ទោះយ៉ាងណា លោក Tuchel បានផ្តល់យោបល់ថា Mbappe នឹងត្រូវបានប្រើជាកីឡាករបម្រុង មិនអាចលេងក្នុងជម្រើស ១១នាក់ដំបូងបានទេទល់នឹងក្រុមមកពីអ៉ីតាលីនោះ ដោយលោកពិតជារីករាយមែនទែន ដែលមានលទ្ធភាពបង្ហាញវត្តមាននៅលើទីលាន ក្នុងជំនួបដ៏សំខាន់នេះ។

    សមាជិកជួយក្រុមជម្រើសជាតិមាន់គកបារាំង ឈ្នះជើងឯក World Cup 2018 Mbappe វ័យ ២១ឆ្នាំ បានរងរបួសកជើង (ankle) ជាទំម្ងន់អំឡុងពេល PSG យកឈ្នះ Saint-Ettiene នៅវគ្គផ្តាច់ព្រ័ត្រពាន French Cup កាលពីថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែគាត់បានជាសះស្បើយទាន់ពេលវេលា មុនប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅ Champions League។

    ក្រុមពូកែចាយលុយ និងជាម្ចាស់ជើងឯកលីគកំពូលបារាំង Paris មិនដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UEFA Champions League ជាមួយបណ្តាលក្លិបធំៗអឺរ៉ុបឡើយ គិតចាប់តាំងពីពីក្រុមមួយនេះត្រូវបានកាន់កាប់ដោយមហាសេដ្ឋីកាតាអស់ជិត ១ទសវត្សរ៍មកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ