• លោក Putin ប្រកាសថា​រុស្ស៊ី​រកឃើញវ៉ាក់​សាំង​បង្ការ​វី​រុ​សកូ​រ៉ូ​ណាហើយ ជាពិសេស គាត់នឹងអនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​នៅពេលឆាប់ៗនេះ

    រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀរ​ ពូ​ទីន​ បាន​និយាយ​ថា ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​សម្រាប់​ជំងឺ Covid-19 ត្រូវ​បាន​អនុម័ត​តាម​និយតកម្ម ​បន្ទាប់ពី​ការ​ធ្វើ​តេស្ត​លើ​មនុស្ស​មិន​ដល់​ ២​ខែ​ផង​នោះ​។

    ​លោក ពូ​ទីន ​បាន​និយាយ​ថា​ វ៉ាក់សាំង​នេះ​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​ចាំបាច់​ទាំងអស់​ ដោយ​បន្ថែម​ថា ​កូនស្រី​របស់​លោក​ត្រូវ​បាន​សាកល្បង​រួចហើយ​។​ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ពួកគេ​គ្រោង​នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ ទ្រង់ទ្រាយ​ធំ​នៅ​ខែ​តុលា​។​ ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ ​អំពី​ល្បឿន​នៃ​ការងារ​របស់​ប្រទេស​រុស្ស៊ី​ ដោយ​លើក​ឡើង​ថា ​ក្រុម​អ្នកស្រាវជ្រាវ​អាច​នឹង​ធ្វើ​លឿន​ពេក​។​ ដោយ​បារម្ភ​ថា ​សុវត្ថិភាព​អាច​ត្រូវ​បាន​សម្របសម្រួលអង្គការ​សុខភាព​ពិភពលោក (WHO) បាន​ទទូច​ដល់​ប្រទេស​រុស្ស៊ី​កាលពី​សប្ដាហ៍​មុន ឲ្យធ្វើ​តាម​គោលការណ៍​ណែនាំ​អន្តរជាតិ​ សម្រាប់​ការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង Covid-19។

    ​កាលពី​ថ្ងៃ​អង្គារ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ខ្លួន​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​រុស្ស៊ី​អំពី​ការ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ នូវ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Sputnik-V។​ បច្ចុប្បន្ន​វ៉ាក់សាំង​រុស្ស៊ី​មិន​ស្ថិត​ក្នុង​ចំណោម​បញ្ជី​វ៉ាក់សាំង​ចំនួន ៦ របស់​អង្គការ​សុខភាព​ពិភពលោក​ ដែល​បាន​ឈាន​ដល់​ដំណាក់កាល​ទី​៣ ដែល​តម្រូវ​ឲ្យ​ធ្វើតេស្ត​លើ​មនុស្ស​បាន​ទូលំទូលាយ​នោះ​ទេ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ