• Facebook និង Microsoft កំពុងផ្ទុះការប្រឆាំងនឹង Apple ព្រោះតែ…

    (អាមេរិក)៖ បណ្ដាញសង្គមយក្សអាមេរិក Facebook និងក្រុមហ៊ុន Microsoft បានបង្ហាញអារម្មណ៍សោកសៅ ចំពោះក្រុមហ៊ុន Apple ដែលបានដាក់ ចេញនូវច្បាប់ថ្មីសម្រាប់លក្ខខណ្ឌនៃការដាក់កម្មវិធី ឬហ្គេមចូលក្នុង App Store ដែលច្បាប់ថ្មីនេះ បានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនទាំងពីរ ជាពិសេស បានបន្ថែមសម្ពាធលើក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី (App Developers)។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថាបន្ទាប់ពីមានការទួញសោកពី ក្រុមហ៊ុនយក្ស របស់អាមេរិកទាំងពីរ ខាងលើ គណៈកម្មការអឺរ៉ុប បានប្រកាសចាប់ផ្ដើមធ្វើការស៊ើបអង្កេតឱ្យស៊ីជម្រៅទៅលើក្រុមហ៊ុន Apple និងបានប្រាប់ ទៅ ខាងក្រុមហ៊ុន Facebook និងក្រុមហ៊ុន Microsoft កុំសោកសៅ ព្រោះសេចក្ដីព្រួយបារម្ភនេះ កំពុងស្ថិតក្រោមរ៉ាដានៃការស៊ើបអង្កេត។

    កាលពីខែមិថុនាកន្លងទៅនេះ គណៈកម្មការអឺរ៉ុប បានបើកការស៊ើបអង្កេតចំនួន៤ករណីលើក្រុមហ៊ុន Apple ដោយក្នុងនោះមាន៣ករណី ត្រូវស៊ើបលើ App Store ពាក់ព័ន្ធនឹងការចេញច្បាប់រឹតត្បិតថ្មី ដែលនាំឱ្យមានសម្ពាធដល់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ជាពិសេសគឺ Apple បានកំណត់ឱ្យ ពួកគេទិញ នូវ System របស់ខ្លួនថែមទៀត ដើម្បីមានសិទ្ធិដាក់កម្មវិធី ឬហ្គេមនៅក្នុង App Store បាន។

    ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន Apple ធ្លាប់បានប្រកាសឱ្យដឹងថា មូលហេតុដែលខ្លួនរឹងត្បិតទៅលើការដាក់កម្មវិធី ឬហ្គេមចូលក្នុង App Store ដោយ សារតែ Apple ចង់រក្សានូវសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ជាពិសេសគឺចង់កំណត់កម្រិតនៃការប្រើប្រាស់។

    គួរបញ្ជាក់ផងដែរថា Facebook Gaming ត្រូវបាន Apple លុបចេញពី App Store ជាច្រើនដង ចំណែក Microsoft បាននិយាយថា ហ្គេមរបស់ខ្លួន ដ៏ មិនត្រូវបានអនុញ្ញាតឱ្យមានវត្តមាននៅលើ App Store ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ