• សូមបងប្អូនប្រយ័ត្នគេបោក! ពេលនេះ មានជនខិលខូច​បន្លំ​ខ្លួនជាម​ន្ត្រី ដើរ​ឆបោក​លុយ​បង់​សំរាម ពី​អតិថិជន

    ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា មាន​ករណី​ជនខិលខូច​មួយក្រុម​តូច បាន​ឆ្លៀតឱកាស​ក្លែងបន្លំ​ខ្លួន​ជា​មន្ត្រី​របស់​រដ្ឋាករ ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ធ្វើការ​ឆបោក​អតិថិជន ឲ្យ​ធ្វើការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ដោយ​ចេញ​ជា​មូល​ប្ប​ទា​នប​ត្រ ឬ​ទូទាត់​ជា​សាច់ប្រាក់​ដោយផ្ទាល់​ជាមួយ​អតិថិជន​។​

    រាល់​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​បង់​ទូទាត់​ជា​សាច់ប្រាក់​ដោយផ្ទាល់​នោះទេ​។

    ​បើតាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ននេះ ការប្រមូល​ចំណូល​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង មិនត្រូវ​បានដាក់​នៅក្នុង​វិក្កយបត្រ​អគ្គិសនី​ទៀត​ទេ គឺ​តម្រូវ​ឲ្យ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទដៃ​) ឬ បញ្ជរ​ទូទាត់​នៅ​ធនាគារ ACLEDA, ABA, WING, AMK, WB Finance, Prince Bank, ស្ថាបនា ឬ​តាម​ភ្នាក់ងារ​ទូទាត់ ផ្សេងៗ​ទៀត​ដូចជា eMONEY, Lyhour Weiluy, Pi Pay, និង Dara Pay​។​

    ​ប៉ុន្តែ ក្នុងពេល​ថ្មីៗ​នេះ មាន​ករណី​ជនខិលខូច​មួយក្រុម​តូច បាន​ឆ្លៀតឱកាស​ក្លែងបន្លំ​ខ្លួន​ជា​មន្ត្រី​របស់​រដ្ឋាករ ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ធ្វើការ​ឆបោក​អតិថិជន ឲ្យ​ធ្វើការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ដោយ​ចេញ​ជា​មូល​ប្ប​ទា​នប​ត្រ (Cheque) ឬ​ទូទាត់​ជា​សាច់ប្រាក់​ដោយផ្ទាល់​ជាមួយ​ពួកគេ​។​

    ​ដូច្នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​ថា រាល់​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​បង់​ទូទាត់ ជា​សាច់ប្រាក់​នោះទេ ហើយ​ចំពោះ​ការចេញ​ជា​មូល​ប្ប​ទា​នប​ត្រ (Cheque) ត្រូវ​សរសេរ​ទៅ​ឈ្មោះ «​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​» ឬ​ជា​ភាសា​អង់គ្លេស «Phnom PerhSold Waste Managerment Authorty» ដោយផ្ទាល់​។​

    ​ក្នុងករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន​ទាំងអស់ ជួបប្រទះ​នូវ​បញ្ហា​ការ​ឆបោក​ដូច​បាន​រៀបរាប់​ជូន៍​ខាងលើ សូមកុំ​ធ្វើតាម​ការ​ឆបោក​នោះ ហើយ​សូម​រាយការណ៍​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​លេខ ០៨៧ ២៥៨ ៨៣៥ ឬ​រាយការណ៍​ជូនទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល ស្ថិតនៅក្នុង​មូលដ្ឋាន​របស់​បងប្អូន​ដោយផ្ទាល់ ដើម្បី​ធ្វើការ​ចាប់ខ្លួន​ក្រុម​ជនខិលខូច​ទាំងនោះ មក​ផ្តន្ទាទោស​តាមច្បាប់​។​

    ​ឆ្លៀត​ក្នុងឱកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម នឹង​ស្ថាប័នឯកជន​ទាំងអស់ ដែល​បាន​បំពេញ​កាតព្វកិច្ច ក្នុងការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង បាន​យ៉ាង​ល្អប្រសើរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ