• ព្យុះទីហ្វុង «មេខាឡា» វាយប្រហារខេត្ត Fujian នៃប្រទេសចិន

    (ហ្វូចូវ)៖ ព្យុះទីហ្វុងមេខាឡា (Mekkhala) ដែលជាព្យុះទី ៨ ប្រចាំឆ្នាំនេះ បានបោកបក់តំបន់ចាងពូ (Zhangpu) នៃខេត្តហ្វូចៀន (Fujian) ភាគខាងកើតប្រទេសចិននៅក្នុងថ្ងៃអង្គារនេះ ដែលនាំឲ្យមានបំណាក់ដី និងភ្លៀងធ្លាក់យ៉ាងគំហុក ជាមួយល្បឿនខ្យល់បោកបក់រហូតដល់ទៅ ៣៣ម៉ែត្រក្នុងមួយវិនាទី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

    ភ្លៀង និងខ្យល់បោកបក់យ៉ាងសន្ធប់ បានធ្វើឲ្យចរាចរណ៍នៃតំបន់ខាងលើនេះ ត្រូវរាំងស្ទះ ខណៈអាជ្ញាធរបានចេញសេចក្តីណែនាំ ឲ្យប្រជាជនផ្អាកការធ្វើដំណើរ និងសេវាកម្មនានាក្នុងខេត្តជាបណ្តោះអាសន្ន។ បន្ថែមពីនេះជើងហោះហើរជាច្រើន នៅអាកាសយានដ្ឋានកៅឈី ( Gaoqi) នៃទីក្រុងសៀមិន (Xiamen) ជាប់ឆ្នេរសមុទ្រនៃខេត្តហ្វូចៀន ក៏ត្រូវបានសម្រេចឲ្យពន្យារពេលផងដែរ។

    ការិយាល័យគ្រប់គ្រងគ្រោះទឹកជំនន់ចិនបានឲ្យដឹងថា ទូកនេសាទប្រមាណជាង ៥,៦០០គ្រឿងត្រូវបានបញ្ជាឲ្យត្រឡប់មកចតនៅកំពង់ផែវិញ ខណៈមនុស្សជាង ៣,២០០នាក់ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព នៅក្នុងទីក្រុង Xiamen។ បណ្តាខេត្តជាប់ឆ្នេរសមុទ្រភាគកើត និងខាងត្បូងប្រទេសចិន ក៏បានចេញសេចក្តីប្រកាសអាសន្ន ពីកម្រិតមធ្យមដល់កម្រិតខ្ពស់ផងដែរ ចំពោះឥទ្ធិពលនៃព្យុះទីហ្វុងមេខាឡា ប៉ុន្តែភ្លាមៗបែបនេះមិនទាន់មានការបញ្ជាក់ អំពីទំហំនៃការខូចខាត ឬក៏ចំនួនមនុស្សរងគ្រោះថ្នាក់នោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ