• តៃវ៉ាន់ ​ប្រាប់​អា​មេ​រិច​ថា ចិន​ដាក់​សម្ពាធ​លើ​ខ្លួន ដើម្បី​ប្រែក្លាយ​តៃវ៉ាន់​ទៅជា​ហុងកុង​ទី ២

    មន្ត្រីការទូត​កោះ​តៃវ៉ាន់​បាន​ថ្លែងប្រាប់​រដ្ឋមន្ត្រី​សុខាភិបាល​អា​មេ​រិច Alex Azar នៅ​ថ្ងៃ​អង្គារ​នេះ​ថា តៃវ៉ាន់​ប្រឈម​នឹង​ជំហរ​ដ៏​ពិបាក​ខ្លាំង ខណៈដែល​ចិន​បានដាក់​សម្ពាធ​លើ​ខ្លួន​ឲ្យ​ទទួលយក​លក្ខខណ្ឌ ដែល​លក្ខខណ្ឌ​នោះ​នឹង​ប្រែក្លាយ​តៃវ៉ាន់​ទៅជា​ហុងកុង​បន្ទាប់​។​

    ​រដ្ឋមន្ត្រី​សុខាភិបាល​អា​មេ​រិច បានធ្វើ​ដំណើរ​មកដល់​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ ដែល​វា ជា​ដំណើរ​ទស្សនៈកិច្ច​កម្រិត​ខ្ពស់បំផុត​របស់​អា​មេ​រិច ក្នុង​រយៈពេល ៤​ទសវត្សរ៍​ចុងក្រោយ​។ ចិន​ខឹងសម្បារ និង​ថ្កោលទោស​ចំពោះ​ដំណើរ​ទស្សនកិច្ច​នោះ​។​

    ​កាលពី​ថ្ងៃ​ចន្ទ យន្តហោះ​ចម្បាំង​របស់​ចិន​ជាច្រើន​គ្រឿង​បាន​ហោះ​កាត់​ខ្សែ​ច្រក​ស​មុ​ទ្ធ​តៃវ៉ាន់ និង​ត្រូវបាន​ចាប់​ដោយ​រ៉ា​ដា នៃ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​របស់​តៃវ៉ាន់​។​
    Adtag for Mobile Underlay:-

    ​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ Joseph Wu​បាន​និយាយ​ក្នុង​សន្និសីទ​រួម​ជាមួយនឹង​មន្ត្រី​អា​មេ​រិច​ដូច្នេះ​ថា “​ជីវិត​របស់​ពួកយើង​ជួប​ការលំបាក​កាន់តែខ្លាំង ខណៈ​ចិន​បន្ត​ដាក់​សម្ពាធ​លើ​តៃវ៉ាន់​ឲ្យ​ទទួលយក​លក្ខខណ្ឌ​នយោបាយ ដែល​លក្ខខណ្ឌ​នោះ​នឹងធ្វើ​ឲ្យ​តៃវ៉ាន់​ប្រែក្លាយ​ទៅជា​ហុងកុង​បន្ទាប់​”​។

    ​ចិន​បានស្នើ​ឲ្យ​មាន​គំរូ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” ដើម្បី​ឲ្យ​តៃវ៉ាន់​ទទួលយក​ច្បាប់​របស់ខ្លួន ដូចដែល​ចិន​ប្រើប្រាស់​នៅក្នុង​ទីក្រុង​ហុងកុង​។ សំណើ​នោះ​ត្រូវបាន​បដិសេធ​ដោយ​គ្រប់ភាគី​ធំៗ​ទាំងអស់ និង​រដ្ឋាភិបាល​តៃវ៉ាន់​។​

    ​លោក Joseph Wu តៃវ៉ាន់​សំណាង​ណាស់ ដែលមាន​មិត្តភក្តិ​ដូច Alex Azar នៅ​អា​មេ​រិច ក្នុង​ការជួយ​ប្រយុទ្ធ​ដើម្បី​ទីតាំង​អន្តរជាតិ​របស់​តៃវ៉ាន់​។​

    “​ពួកយើង​ដឹងថា នេះ​មិនមែន​គ្រាន់តែ​អំពី​ឋានៈ​របស់​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ដើម្បី​ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ ក្នុងការ​ប្រឈម​ជាមួយនឹង​ការឈ្លានពាន​ផ្តាច់ការ​”​។​

    ​សូមបញ្ជាក់ថា អា​មេ​រិច​បាន​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​តៃវ៉ាន់ នៅក្នុង​ឆ្នាំ ១៩៧៩ ដើម្បី​ផ្គាប់ចិត្ត​ចិន ប៉ុន្តែ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់​ឆ្នាំ ១៩៧៩ អនុញ្ញាត​ឲ្យ​អា​មេ​រិច​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ និង​ប្តេជ្ញា​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​តៃវ៉ាន់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ