• រដ្ឋាភិបាលលីបង់ សម្រេចចុះចេញពីអំណាច ក្រោយកើតមានការផ្ទុះដ៏កក្រើក ដែលផ្តាច់ជីវិតមនុស្សជាង ១៦០នាក់

    (បេរូត)៖ លោកនាយករដ្ឋមន្ត្រីលីបង់ ហាស្សាន ឌីអាប់ (Hassa Diab) បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅបេរូត) ថា រដ្ឋាភិបាលរបស់លោកបានសម្រេចចិត្ត «ចុះចេញពីអំណាច» បន្ទាប់ពីកើតមានករណីផ្ទុះដ៏កក្រើកក្នុងរដ្ឋធានីបេរូត ដែលបានផ្តាច់ជីវិតមនុស្ស ១៦៣នាក់ និងបង្ករបួសស្នាមដល់មនុស្សជាង ៦,០០០នាក់ផ្សេងទៀត កាលពីថ្ងៃទី០៤ ខែសីហា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

    ការប្រកាសរំលាយរដ្ឋាភិបាលខាងលើនេះ បានកើតមានឡើងបន្ទាប់ពីបាតុកម្ម ផ្ទុះឡើងនៅទីក្រុងសំខាន់ៗ ដើម្បីទាមទារឲ្យរដ្ឋាភិបាលរបស់លោក Diab ទទួលខុសត្រូវចំពោះការធ្វេសប្រហែស ដែលបានបង្កឲ្យមានសោកនាដកម្ម ដ៏ធំធេង ដល់ប្រទេសជាតិបែបនេះ។ ក្រុមបាតុករក៏បានទាមទារទាំងកំហឹង ឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ចុះចេញពីតំណែង និងបើកការស៊ើបអង្កេតរកឬសគល់ ដែលបង្កឲ្យមានហេតុការណ៍ផ្ទុះ កាលពីថ្ងៃទី០៤ ខែសីហានោះផងដែរ។

    គួរបញ្ជាក់ថា ករណីផ្ទុះដ៏កក្រើកនៅតំបន់កំពង់ផែទីក្រុងបេរូត គឺជាការផ្ទុះសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ដែលមានទម្ងន់រហូតដល់ទៅជាង ២,០០០តោន ហើយត្រូវបានអាជ្ញាធរលីបង់អះអាងថា បានរក្សាទុកនៅទីនោះអស់រយៈពេល ០៦ឆ្នាំមកហើយ។ ដោយសារតែបែបនេះហើយ ទើបសាធារណមតិលីបង់បានចោទជាសំនួរថា ហេតុអ្វីក៏សារធាតុផ្ទុះដ៏គ្រោះថ្នាក់បែបនេះ អាចរក្សាទុកក្នុងទីប្រជុំជនបានយ៉ាងដូច្នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ