• ក្រសួង​អប់រំ​និង​សមាគម​គ្រឹះស្ថានឧត្ដមសិក្សា ត្រៀមរៀបចំដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩-២០២០

    រាជធានី​ភ្នំពេញ៖ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សមាគម​គ្រឹះស្ថានឧត្ដមសិក្សា ក្រោម​វត្តមាន​ឯកឧត្ដម​លី​ឆេង​ជា​ប្រធាន​សមាគម ស្ដីពី ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩-២០២០​សម្រាប់​គ្រឹះស្ថានសាធារណៈ និង​ឯកជន ដោយបាន​កិច្ចពិភាក្សា​លើ​បញ្ហាសំខាន់ៗ​រួមមាន ៖​ការកំណត់​កាលបរិច្ឆេទ​ប្រឡង ការរៀបចំ​គ្រប់​ទិដ្ឋភាព​សម្រាប់​ដំណើរការ​ប្រឡង ចាប់ពី​ដំណើរការ​សំណេរ រហូតដល់​ការប្រកាស​លទ្ធផល​។​

    ​ក្នុងឱកាស​នេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី បាន​លើកឡើងថា ទោះជា​ការប្រឡង ត្រូវបាន​រៀបចំ​នៅពេលណា​ក៏ដោយ ត្រូវគោរព​គោលការណ៍​៤​ដដែល​៖ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​

    ​ក្រោយពី​បាន​ពិភាក្សា​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​ការយោគយល់ ដោយ​តម្កល់​ផលប្រយោជន៍​សិស្សានុសិស្ស​ជាធំ រួចមក​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែលជា​តំណាង​គ្រឹះស្ថានសិក្សា​ឯកជន បាន​ស្ម័គ្រចិត្ត​ពន្យារពេល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ចូលរួម​ជាមួយ​ការប្រឡង​ថ្នាក់ជាតិ នៃ​គ្រឹះស្ថានសាធារណៈ​ដែល​នឹង​ធ្វើឡើង​នៅ​ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ ដែល​ទទួលបាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ នា​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា​។​

    ​សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ ចូលរៀន​នៅក្នុង​ដំណាក់កាល​ទី​២ នៃ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០។

    ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០១៩ -២០២០ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ​។​

    ​យោងតាម​សច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ បាន​លើកឡើងថា ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាបជូន​សាធារណជន មាតាបិតា អ្នកអាណាព្យាបាល​សិស្ស និង​បេក្ខជន មេត្តា​ជ្រាបថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ឱ្យ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ ចូលរៀន​នៅក្នុង​ដំណាក់កាល​ទី​២ នៃ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​ទ្រង់ទ្រាយ​តូច ១៥​នាក់​មួយ​ថ្នាក់ ដោយ​គោរព​តាម​វិធាន​អនាម័យ​នៃ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព ពិភពលោក ដើម្បី​ត្រៀម​ចូលរួម​ការប្រឡង​។

    ​ក្នុងន័យនេះ ក្រសួង​នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​ខែធ្នូ ឆ្នាំ​២០២០​ខាងមុខ​។ ចំពោះ​ការរៀបចំ​ការសិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​សម្រាប់​សិស្ស​ថ្នាក់​ដទៃទៀត ក្រសួង​នឹង​រៀបចំសេចក្ដី​ណែនាំ​តាម​ក្រោយ​។​

    ​ជាមួយគ្នានេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែលជា​តំណាង​គ្រឹះស្ថានសិក្សា​ឯកជន និង​គ្រឹះស្ថានសិក្សា​ឯកជន​ដទៃទៀត បាន​ស្ម័គ្រចិត្ត​ពន្យារពេល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ចូលរួម​ជាមួយ​ការប្រឡង​ថ្នាក់ជាតិ​នៅ​ខែធ្នូ ឆ្នាំ​២០២០ ជាមួយនឹង​សិស្ស​គ្រឹះស្ថានសិក្សា​សាធារណៈ​។​

    ​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មាតាបិតា អ្នកអាណាព្យាបាល​សិស្ស និង​បេក្ខជន មេត្តា​ជ្រាប​ជា​ព័ត៌មាន ។ ដោយឡែក វិទ្យាល័យ និង​អនុវិទ្យាល័យ​ទាំងអស់ សូម​ត្រៀប​លក្ខណៈ​ដើម្បី​អនុវត្ត​កិច្ចការ​ខាងលើ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ