• Willian ប្រកាសចាកចេញពី Chelsea ជាផ្លូវការ ក្រោយចំណាយពេល ៧ឆ្នាំនៅ Stamford Bridge

    (ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រេស៊ីល Willan បានប្រកាសពីការចែកផ្លូវជាមួយក្លិបតោខៀវ Chelsea ជាផ្លូវការហើយ ក្រោយចំណាយពេល ៧ឆ្នាំលេងនៅក្លិបអង់គ្លេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

    ការចាកចេញជាលក្ខណៈ free transfer នេះ បន្ទាប់ពីកិច្ចសន្យារបស់កីឡាករសក់កន្រ្ទើងផុតសុពលភាពនៅកីឡដ្ឋាន Stamford Bridge ក្រោយពេលភាគីទាំងពីរមិនព្រមបន្តកិច្ចសន្យាថ្មីទៀត។

    ខ្សែបម្រើដែលមានវ័យ ៣២ឆ្នាំ Willian បានខកខាន ២ប្រកួតចុងក្រោយរបស់តោខៀវ Chelsea នារដូវកាលឆ្នាំ២០១៩-២០២០ ពេលប្រកួតចាញ់ Arsenal នៅវគ្គផ្តាច់ព្រ័ត្រ FA Cup និងបញ្ចប់ជើងទី២ នៃវគ្គ ១៦ក្រុមនៅ UEFA Champions League ដែលបានចាញ់ម្ចាស់ផ្ទះ Bayer Munich ៤-១ កាលពីរាត្រីថ្ងៃអាទិត្យ ទី០៩ ខែសីហា ដោយសារបញ្ហារបួសកែងជើងមិនទាន់ជាសះស្បើយ។

    Willian ចូលលេងបាន ៣៣៩ប្រកួតក្នុងក្លិប Chelsea គិតចាប់តាំងពីឆ្នាំ២០១៣ មក ក្រោមតម្លៃខ្លួន ៣០លានផោន ស្មើនឹង ៣៩លានដុល្លារពីក្លិបរុស្ស៊ី Anzhi Makhachkala ដែលបានក្លាយជាកីឡាករលេចធ្លោរ ១រូបនៅទឹកដី Stamford Bridge ផងដែរ ជាមួយការជួយក្លិបឈ្នះជើងឯកពាន Premier League ២ដង Europa League ១ដង និងឈ្នះពានឯកត្តជនក្នុងនាមកីឡាករល្អបំផុតប្រចាំឆ្នាំក្នុងក្លិបតោខៀវបាន ២ដងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]book.com

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ