• តារាស្រី Mina សមាជិក AOA ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន មិនបានសម្រេច

    (កូរ៉េ)៖ តារា K-POP កញ្ញា Mina សមាជិតក្រុម AOA ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន មិនបានសម្រេចនៅក្នុងផ្ទះ។ ករណីនេះ បានបង្កឲ្យនាងមានរបួសលើរាងកាយ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

    ភ្នាក់ងាររបស់ Mina បានទាក់ទងទៅប៉ូលីសភ្លាមៗ បន្ទាប់ពីឃើញ Mina បង្ហោះសារលើបណ្តាញសង្គម Instagram បង្ហាញពីភាពឈឺចាប់ដែលនាងកំពុងមាន អាចនឹងគំរាមគំហែងដល់អាយុជីវិតរបស់នាង។

    នាងសរសេរថា «ខ្ញុំចង់ទៅកន្លែងស្ងប់ស្ងាត់ ដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំមានអាមរ្មណ៍ថាឈឺចាប់ខ្លាំងណាស់នៅទីនេះ។ កុំមកបុណ្យសពរបស់ខ្ញុំ ប្រសិនបើខ្ញុំស្លាប់។ ខ្ញុំនឹងតាមយាយីអ្នកបន្ទាប់ពីខ្ញុំស្លាប់…»។

    ជាការកត់សម្គាល់ Mina ដែលមានឈ្មោះពិតហៅថា Min-ah បានចាកចេញពីក្រុមកាលពីឆ្នាំមុន បន្ទាប់ពីមានរឿងរកាំរកូសមួយចំនួនជាមួយមេក្រុម គឺ Shin Ji-min និងធ្វើឲ្យនាងមានភាពតានតឹងជាខ្លាំងក្នុងចិត្ត។ កត្តានេះត្រូវបានគេសន្និដ្ឋានថា នាំឲ្យ Mina មានទុក្ខកង្វល់ក្នុងចិត្ត រហូតគិតខ្លីបែបនេះ។

    យ៉ាងណាមិញ នៅព្រឹកថ្ងៃទី១០ (ពេលវេលានៅកូរ៉េ) ភ្នាក់ងាររបស់ Mina បានប្រកាសថា នាងបានចាកចេញពីមន្ទីរពេទ្យ​នៅថ្ងៃទី០៩ ខែសីហា ម្សិលមិញ ខណៈបច្ចុប្បន្ននាងកំពុងទទួលការមើលថែ ពីម្តាយរបស់នាងផ្ទាល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ