• Huawei ប្រកាសបិទអាជីវកម្មផលិតបន្ទះឈីបនៅអាមេរិក ដោយសារសម្ពាធទណ្ឌកម្ម

    (អាមេរិក)៖ ក្រុមហ៊ុន Huawei Technologies Co បានប្រកាសឱ្យដឹងថា នឹងឈប់ផលិតបន្ទះឈីបប្រភេទ Kirin នៅខែក្រោយនេះ ដោយសារ​ឥទ្ធិពល​នៃសម្ពាធទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ។ នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

    សម្ពាធពីសំណាក់សហរដ្ឋអាមេរិក បានបង្ខំឱ្យក្រុមហ៊ុន Huawei ត្រូវបិទអាជីវកម្មផលិតបន្ទះឈីបរបស់ខ្លួននៅអាមេរិក ប៉ុន្តែវាមិនត្រឹមតែប៉ះពាល់ដល់​ក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់​ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀត។

    លោក Richard Yu នាយកប្រតិបត្តិ Huawei បានឱ្យដឹងថា «ជាអកុសល! នេះជាជុំទី២ នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើ​ក្រុមហ៊ុន សង្វាក់ផលិតកម្មរបស់ Huawei ដូច្នេះយើង (Huawei) សូមជូនដំណឹងថា អាជីវកម្មផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក នឹងត្រូវបិទចាប់ពីថ្ងៃទី​១៥ ខែកញ្ញា»។

    គួរបញ្ជាក់ផងដែរថា ចំណងសម្ព័ន្ធភាពរបស់អាមេរិក និងចិន ហាក់ដូចជាកាន់តែផុយស្រួយ ដោយសារតែសហរដ្ឋអាមេរិកបាន​ដាក់សម្ពាធ​ជាច្រើនមក​លើក​ក្រុមហ៊ុនចិន ដូចជា Huawei, TikTok និងថ្មីៗនេះគឺ WeChat ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ