• ពេលនេះ វៀតណាម មានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ២នាក់ទៀតហើយ, អ្នកស្លាប់សរុបកើនដល់១៣នាក់

    (ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថាអ្នកជំងឺ COVID-19 ជាស្ត្រីពីរនាក់ដែលមានជំងឺប្រចាំកាយស្រាប់ បានបាត់បង់ជីវិត ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់១៣នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express។

    បើតាមអាជ្ញាធរសុខាភិបាលវៀតណាម ស្ត្រីទាំង២នាក់ខាងលើ មានអាយុ៣៣ឆ្នាំ និង៤៧ឆ្នាំ សុទ្ធតែមានជំងឺប្រចាំកាយដូចជា សម្ពាធឈាមឡើងខ្ពស់ និងគ្រលៀនជាដើម។ អ្នកជំងឺទាំង២នាក់នេះ ជាអ្នករស់នៅក្នុងទីក្រុង Da Nang ជាទីដែល COVID-19 ឆ្លងរាតត្បាតកាលពីខែកក្កដាកន្លងទៅ។

    គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ វៀតណាមមានអ្នកឆ្លង COVID-19 ៨៤១នាក់ ក្នុងនោះស្លាប់១៣នាក់ និងជាសះស្បើយឡើងវិញ៣៩៥នាក់ ខណៈ៤៣៣នាក់ កំពុង សម្រាកព្យាបាល។ ចំណែកឯ អ្នកស្លាប់ភាគច្រើន គឺមានជំងឺប្រចាំកាយស្រាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ