• មនុស្សកើនដល់២១នាក់ស្លាប់នៅ កូរ៉េខាងត្បូង ដោយសារទឹកជំនន់បង្កឡើងពីការធ្លាក់ភ្លៀងខ្លាំង

    សេអ៊ូល)៖ អាជ្ញាធរសុវត្ថិភាព និងបង្ការគ្រោះមហន្តរាយរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងបំណាក់ដី ដែលបង្កើតឡើងពីភ្លៀងធ្លាក់ខ្លាំង គិតចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមក គឺបានកើនដល់២១នាក់ហើយ ខណៈ១១នាក់នៅបន្តបាត់ខ្លួន និង ០៧នាក់ទៀតបានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។

    ការពីថ្ងៃសុក្រម្សិលមិញ ការធ្លាក់ភ្លៀងយ៉ាងជោគជាំ បានបន្តរីកដាលដាលពីភាគកណ្តាលប្រទេសកូរ៉េខាងត្បូង រួមមានទាំងទីក្រុងសេអ៊ូល និងទីក្រុងធំៗដែលនៅជុំវិញនោះ ទៅដល់តំបន់ភាគខាងត្បូងប្រទេសបន្ថែមទៀត។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសចាត់ទុកទីក្រុង និងស្រុកចំនួន៧ ជាកន្លែងរងគ្រោះជាពិសេស ដើម្បីអនុញ្ញាតឲ្យការផ្តល់ជំនួយពីរដ្ឋាភិបាលប្រព្រឹត្តទៅបានឆាប់រហ័ស។

    គួរជម្រាបថា ប្រជាជនសរុប៣,០៥៩នាក់ ដែលមកពី១,៨៥៣គ្រួសារ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីលំនៅឋាន ទូទាំងប្រទេសកូរ៉េខាងត្បូង ហើយក្នុងចំណោមនោះ មនុស្ស១,៤៣៣នាក់ មិនទាន់អាចត្រឡប់ទៅផ្ទះពួកគេវិញបាននៅឡើយទេ។ រីឯផ្ទៃដីកសិកម្ម៨,៤៣៩ហិកតា ត្រូវបានជន់លិច ខណៈទ្រព្យសម្បតិ្តដែលត្រូវបានខូចខាតមានចំនួន ៨,២៤៦ករណី ដែលក្នុងនោះមានទ្រព្យសម្បតិ្តឯកជនចំនួន ៣,៦០៥ករណី និងទ្រព្យសម្បតិ្តសាធារណៈចំនួន ៤,៦៤១ករណី។

    ទន្ទឹមនឹងនេះដែរ ផ្ទះសម្បែង ជម្រកសត្វ កន្លែងស្តុកទំនិញ និងរោងចក្រជាដើម ក៏ត្រូវបានជន់លិច ខណៈដែលផ្លូវថ្នល់ ផ្លូវដែក ស្ពាន និងអាងស្តុកទឹក បានរងការខូចខាត។ ប៉ុន្តែ៧២ភាគរយនៃទ្រព្យសម្បតិ្តដែលខូចខាតទាំងនោះ ត្រូវបានស្ដារឡើងវិញក្នុងលក្ខណៈបន្ទាន់ រួចហើយផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ