• Ronaldinho ជិតត្រូវបានគេដោះលែង ចេញពីការឃុំខ្លួន នៅប៉ារ៉ាហ្គាយវិញហើយ

    ប៉ារ៉ហ្គាយ)៖ អតីតកីឡាករបាល់ទាត់ជ័យជំនះ ព្រឹត្តិការណ៍ World Cup ល្បីល្បាញលំដាប់ពិភពលោក Ronaldinho Gaucho កំពុងឆ្ពោះទៅរក ការមានសេរីភាព ចេញពីការឃុំខ្លួន នៅក្នុងប្រទេសប៉ារ៉ាហ្គាយវិញហើយ នៅពេលដែលក្រុមព្រះរាជអាជ្ញា នាថ្ងៃសុក្រ បានលើកឡើងថា ពួកគេនឹងមិនប្រឆាំងនឹង «លក្ខខណ្ឌព្យួរទោស» នៃករណីនេះឡើយ ដោយនេះមានន័យថា អាចអនុញ្ញាតឲ្យលោក វិលត្រឡប់ទៅកាន់ប្រេស៊ីល ដែលជាប្រទេសដើមកំណើតវិញបាន, នេះបើយោងតាមសារព័ត៌មាន Sportstar ចេញផ្សាយនាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ។

    អតីត កីឡាករឆ្នើមប្រចាំឆ្នាំលំដាប់ថ្នាក់ពិភពលោក (World Player of the Year) ចំនួន២លើករូបនេះ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមីនា ជាមួយនឹងបងប្រុសរបស់លោក Roberto Assis បន្ទាប់ពីពួកគេទាំងពីរ បានព្យាយាមចូលទៅកាន់ប៉ារ៉ាហ្គាយ ជាមួយនឹងលិខិតឆ្លងដែនប៉ារ៉ាហ្គាយក្លែងក្លាយ។

    ពួកគេត្រូវបានជាប់ពន្ធនាគារ អស់រយៈពេល៣២ថ្ងៃ មុនពេលដែលត្រូវបានគេដោះលែង ដោយជាប់លក្ខខណ្ឌ នៅថ្ងៃទី៧ ខែមេសា បន្ទាប់ពីបង់ប្រាក់ធានា ចំនួន១.៦លានដុល្លារ។
    Ronaldinho ជាអតីតកីឡាករក្លិប Barcelona, Paris St-Germain និងក្លិប Flamengo មានវ័យ៤០ឆ្នាំហើយ បានស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ នៅក្នុងសណ្ឋាគារមួយ របស់ប៉ារ៉ាហ្គាយ អស់រយៈពេល៤ខែហើយ គិតមកទល់ពេលនេះ។

    ក្រុមមន្ត្រី បានស្នើសុំឲ្យមានការព្យួរទោស លើករណីនេះ រយៈពេល២ឆ្នាំ ខណៈតុលាការប៉ារ៉ាហ្គាយ រំពឹងថា នឹងកំណត់ពេលវេលា សម្រាប់ការកាត់ក្តី នៅ សប្តាហ៍ក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ