• ករណីផ្ទុះនៅលីបង់៖ តួលេខអ្នកស្លាប់កើនដល់១៥៨នាក់ និងរបួស៦,០០០នាក់

    លីបង់៖ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ នៅថ្ងៃសៅរ៍នេះ បានប្រកាសថាតួលេខអ្នករងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅឯកំពង់ផែទីក្រុង Beirut នាពេលកន្លងទៅនេះ គឺបានកើនដល់៦,០០០នាក់ ខណៈអ្នកបាត់បង់ជីវិតកើនដល់១៥៨នាក់។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។

    គួរបញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះដ៏សាហាវនោះ បានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ និងត្រូវបានរដ្ឋាភិបាលលីបង់អះអាងថា បង្កឡើងដោយការឆេះនិងផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate) រហូតដល់ទៅ២,៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ នៃតំបន់កំពង់ផែរដ្ឋធានីបេរូត អស់រយៈពេល០៦ឆ្នាំមកហើយ។ ក្រៅពីអ្នកស្លាប់និងរបួស និងមានមនុស្ស២១នាក់ បាត់ខ្លួនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ