• Wow! មេ Facebook ក្លាយជាមនុស្សទី ៣ក្នុងលោក មានទ្រព្យ ១០០ពាន់លានដុល្លារ

    តម្លៃ​​ភាគហ៊ុន​របស់ Facebook បាន​កើន​ឡើង​មួយ​​កម្រិត​ទៀត​​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​ចេញ​មុខងារ​ថ្មី​លើ Instagram ដែល​នឹង​ប្រកួតប្រជែង​ជា​មួយ​នឹង​កម្មវិធី TikTok នៅ​លើ​ទីផ្សារ​ជាច្រើន​លើ​ពិភពលោក។

    ​ការ​កើន​ឡើង​តម្លៃ​ហ៊ុន​នេះ ក៏​បាន​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​លោក Mark Zuckerberg នាយក​ប្រតិបត្តិ Facbook មាន​ការ​កើន​ឡើង​​ដូច​គ្នា ដែល​ពេល​នេះ​ទ្រព្យ​សម្បត្តិ​របស់​លោក​​ឡើង​ដល់​ខ្ទង់ ១០០​ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង​បំផុត។

    នេះ​ធ្វើ​ឲ្យ​លោក Mark Zuckerberg ក្លាយ​ជា​បុគ្គល​ទី​បី​ក្នុង​លោក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់ ១០០​ពាន់​​លាន​ដុល្លារ និង​ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក​លំដាប់​លេខ​បី នៅ​ពី​ក្រោយ​លោក Jeff Bezos (១៩០​ពាន់​លាន​ដុល្លារ) និង​លោក Bill Gates (១២០​ពាន់​លាន​ដុល្លារ)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ