• Microsoft ចង់ទិញអាជីវកម្ម TikTok ទាំងអស់ដែលមាននៅជុំវិញពិភពលោក

    (អាមេរិក)៖ ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍មកថា មានមហិច្ឆតាខ្ពស់ក្នុងការទិញយកកម្មវិធីកម្សាន្ត TikTok ព្រោះមិនមែនទិញយកតែ​អាជីវកម្មដែលកំពុងមាននៅអាមេរិក និងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងចង់បានអាជីវកម្មរបស់ TikTok ទាំងមូល។

    យោងតាមប្រភពជាច្រើបានរាយការណ៍ប្រាប់សារព័ត៌មាន Financial Times នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ថា ក្រុមហ៊ុន Microsoft មានបំណងទិញ​យកអាជីវកម្មរបស់ TikTok ទាំងអស់ មិនថាអាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា និងនៅអឺរ៉ុបនោះទេ។

    ព័ត៌មាននេះត្រូវបានលេចឡើងបន្ទាប់ពីរដ្ឋាភិបាលអាមេរិក ជាពិសេសគឺលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំណត់ពេល ៤៥ថ្ងៃ ឱ្យ Microsoft ចរចាទិញយក TikTok ពីក្រុមហ៊ុនចិន ByteDance បើមិនដូច្នេះទេ លោកនឹងចុះហត្ថលេខាលើច្បាប់ហាមឃាត់កម្មវិធី TikTok នៅសហរដ្ឋ​អាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ