• Arsenal ចាត់ទុក អ្នកគាំទ្រកម្ពុជា ជាក្រុមគាំទ្រទី១ ដ៏អស្ចារ្យរបស់ក្លិប ក្រោយពេលលើកពាន FA Cup

    (ភ្នំពេញ)៖ យោងតាមប្រភពពីបណ្តាញសង្គមរបស់ក្លិបកំពូលលំដាប់ពិភពលោក Arsenal ដែលមានមូលដ្ឋាននៅលីគអង់គ្លេសបានធ្វើការបង្ហាញឈ្មោះប្រទេសដែលមានក្រុមអ្នកគាំទ្ររបស់ពួកគេ ក្នុងនោះអ្នកគាំទ្ររបស់កម្ពុជា បានឈរនៅលើគេក្នុងចំណោម ៧ប្រទេសដែលបានធ្វើការអបអរសាទរ ក្រោយពេលក្លិបនេះលើកពានរង្វាន់ FA Cup 2020 បានសម្រេច កាលពីសប្តាហ៍មុន។

    កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ក្លិបដែលមានមហាជនស្គាល់ជាច្រើននៅជុំវិញពិភពលោក Arsenal បានចាត់ទុកក្រុមអ្នកគាំទ្រកម្ពុជាលើគេ បន្ទាប់ពីក្រុមនេះបានបង្ហាញការសាទរបស់ខ្លួនយ៉ាងអស្ចារ្យ ដោយមានបង្ហាញទង់តំណាងឲ្យក្លិប មានជារូបថតអាវរបស់ក្លិប រួមជារូបពាក្យអបអរ «ម្ចាស់ពាន FA ឆ្នាំ២០២០ (FA Cup Winner 2020) ខណៈការបង្ហាញនេះក៏ស្ថិតនៅចំទីតាំងវិមានឯករាជ្យ របស់ប្រទេសកម្ពុជាទៀតផង។

    ក្រុមជើងឯក FA Cup 2020 ក៏បានលើកឡើងថា «ក្លិបនេះមានអ្នកគាំទ្រនៅពាសពេញពិភពលោក ហើយយើងមិនអាចធ្វើវាបានទេ បើសិនមិនមាននរណាម្នាក់គ្រាំទ្រយើង»។

    រូបភាពបង្ហាញពីការគាំទ្រនៅកម្ពុជានេះ មានភាពអស្ចារ្យខ្លាំងជាងបណ្តាក្រុមអ្នកគាំទ្រផ្សេងៗ ខណៈជាលើកទី១៤ របស់ក្លិបខាងលើដែលឈ្នះពានរង្វាន់លំដាប់ទី២អង់គ្លេស FA Cup ច្រើនជាងគេផងដែរ។ Arsenal បានវាយបកឈ្នះ តោខៀវ Chelsea ២-១ នៅវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ