• Facebook លុបចោលការបង្ហោះរបស់លោក ដូណាល់ ត្រាំ ជាលើកដំបូងបំផុត

    ជា​លើក​ដំបូង​ហើយ​ដែល​ Facebook ​បាន​លុប​ចោល​ទាំង​ស្រុង​នូវ​ការ​បង្ហោះ​របស់​លោក​ ដូណាល់ ត្រាំ ដែល​មាន​ល្មើស​នឹង​ច្បាប់​ប្រឆាំង​នឹង​​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ​១៩​របស់ Facebook។

    លោក ត្រាំ បាន​បង្ហោះ​វីដេអូ​មួយ​កាល​ពី​ពុធ ដែល​ជា​វីដេអូ​បទ​សម្ភាសន៍​ជា​មួយ​​ទូរទស្សន៍ Fox News ដោយ​លោក​​ប្រធានាធិបតី​បាន​អះអាង​ថា​ “កូន​ក្មេង​ស្ទើរ​តែ​​មិន​ចេះ​ឆ្លង​ជំងឺ​កូវីដ​១៩”។ ក្នុង​វីដេអូ​លោក​បាន​លើក​ឡើង​ថា ៖ “ពួក​គេ​មាន​ប្រព័ន្ធ​ការពារ​ខ្លាំង​ជាង (មនុស្ស​វ័យ​ជំទង់)”។

    អ្នក​នាំ​ពាក្យ​ Facebook បាន​ប្រាប់​ដល់​ Business Insider ពី​មូលហេតុ​នៃ​ការ​លុប​វីដេអូ​របស់​លោក ដូណាល់ ត្រាំ ដោយ​បាន​និយាយ​ដូច​នេះ​ថា ៖ “វីដេអូ​នេះ​មាន​បញ្ចូល​នូវ​ការ​អះអាង​មិន​ពិត​ ដែល​ថា​​មនុស្ស​មួយ​ក្រុម​មិន​ងាយ​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​វា​បាន​​ល្មើស​នឹង​ច្បាស់​ទាក់ទង​នឹង​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ​១៩​របស់​យើង។​” បើ​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​កន្លង​មក​នេះ បាន​សន្និដ្ឋាន​ថា​កូន​ក្មេង​អាច​ឆ្លង​ជំងឺ​កូវីដ​១៩ ដូច​ជា​ក្រុម​មនុស្ស​​ដទៃ​ទៀត​ដែរ៕​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ