• Man City ទិញបានខ្សែការពារ Ake ពីក្លិបរួមលីគក្នុងតម្លៃ ៥២ លានដុលារ

    (មែនឆេស្ទើ)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្លិបកម្រិតកំពូល Manchester City ស្ថិតក្នុងលីគអង់គ្លេស Premier League បានសម្រេចជាផ្លូវការលើកិច្ចព្រមព្រៀងទិញយកខ្សែការពារវ័យក្មេង Nathan Ake ពីក្លិបរួមលីគ AFC Bournemouth ក្នុងតម្លៃប្រមាណ ៤០លានផោន ស្មើនឹង ៥២លានដុល្លារ ដើម្បីត្រៀមប្រជែងនៅរដូវកាលក្រោយឆ្នាំ២០២០-២០២១។

    កីឡាករវ័យ ២៥ឆ្នាំសញ្ជាតិហូឡង់ Nathan Ake បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Etihad ដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ទូទៅអេស្ប៉ាញ ដោយបានលើកឡើងថា «នេះជាក្តីសុបិន្តរបស់ខ្ញុំក្នុងការចូលរួមជាមួយលោក Pep Guardiola ដែលជាគ្រូបង្វឹកខ្ញុំកោតសរសើរជាងគេលើពិភពលោក»។

    សូមរំលឹកផងថា Ake បានចូលរួមជាមួយ Bournemouth លើតម្លៃខ្លួនប្រមាណ ២៣លានអឺរ៉ូពីក្លិបតោខៀវ Chelsea ក្នុងឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន ១២១ប្រកួត និងរកបាន ៨គ្រាប់ គ្រាដែលរូបគេជាសមាជិកថ្មីទី២ របស់ Man City បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធថ្មី Ferran Torres ក្នុងតម្លៃ ២១លានផោនកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ