• Arsenal មានគម្រោងកាត់បន្ថយបុគ្គលិក ៥៥នាក់ ដោយសារវិបត្តិ Covid-19

    (ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានប្រកាសពីការត្រៀមកាត់បន្ថយបុគ្គលិករបស់ខ្លួនរហូតដល់ទៅ ៥៥នាក់ (staff redundant) ដើម្បីទប់លំនឹងហិរញ្ញវត្ថុក្នុងក្លិប ដែលបណ្តាលមកពីវិបត្តិជំងឺ Covid-19 ដែលពុំទាន់រកថ្នាំព្យាបាលឃើញនៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន BBC នៅថ្ងៃនេះ។

    កន្លងមកទាំងអ្នកចាត់ការទូទៅក្លិបលោក Mikel Arteta និងកីឡាករទាំងអស់បានព្រមព្រៀងកាត់ប្រាក់ពលកម្មរបស់ខ្លួនចំនួន ១២.៥ភាគរយមកហើយដែរកាលពីខែមេសា ឆ្នាំ២០២០ ដែលជាការឆ្លើយតបភ្លាមៗពីវិបត្តិហិរញ្ញវត្ថុក្នុងក្លិប ស្ថិតក្នុងទីក្រុង London នៃប្រទេសអង់គ្លេសមួយនេះមានបញ្ហា។

    បន្ថែមលើនេះ ថ្នាក់ដឹកនាំធំៗ Arsenal ជាច្រើនរូបទៀត ក៏បានព្រមព្រៀងពីការប្រាក់ខែរបស់ពួកគេចំនួន ១២ខែទៅមុខផងទៀតដែរ ដ្បិតការប្រកួតបិទរដូវកាលចំនួន ៩ប្រកួតចុងក្រោយនេះ ពុំមានបានចំនួនពីការលក់សំបុត្រឡើយ ដោយសារតែការប្រកួតបិទទ្វារកីឡដ្ឋាន ដើម្បីបញ្ចៀសការឆ្លងជំងឺ Covid-19។

    គួរបញ្ជាក់ផងថា ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៨ នៅ Premier League រដូវនេះ តែបានឈ្នះពានលំដាប់ទី២ របស់អង់គ្លេស FA Cup ក្រោយផ្តួលតោខៀវ Chelsea កាលពីសប្តាហ៍មុន ដោយមាន កៅអីលេងពាន UEFA Europa League រួចជាស្រេចសម្រាប់រដូវកាលក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ