• Samsung ប្រកាសបង្ហាញ Galaxy Note 20 ចំនួន២ម៉ូដែល និង Galaxy Z Fold 2 ជាផ្លូវការ

    (បរទេស)៖ ក្រុមហ៊ុន Samsung នៅថ្ងៃនេះ បានរៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងគក្រើកពិភពលោក ដោយបានប្រកាសបង្ហាញនូវផលិតផល ថ្មីៗ ជាច្រើនរបស់ខ្លួន រួមជាមួយនឹងបញ្ចេកវិទ្យាដ៏សម្បូរបែប និងចុងក្រោយបំផុត។

    នៅក្នុងមហាព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីចំនួនពីរម៉ូដែលគឺ Galaxy Note 20 និង Galaxy Note 20 Ultra, ទូរស័ព្ទស្មាតហ្វូនប្រភេទបត់អេក្រង់ Foldable ចំនួន ២ម៉ូដែលគឺ Galaxy Z Fold 2 និង Galaxy Z Flip និងជាចុងក្រោយ គឺនាឡិកាដៃឆ្លាតវៃ Galaxy Watch 3 ។

    នៅក្នុងនោះ Samsung ក៏បានប្រកាសឱ្យដឹងផងដែរថា Samsung Galaxy Note 20 នឹងដាក់លក់ក្នុងតម្លៃ ៩៩៩ដុល្លារ ចំណែក Samsung Galaxy Note 20 Ultra នឹងលក់ក្នុងតម្លៃ ១២៤៩ដុល្លារអាមេរិក។ រីឯ Samsung Galaxy Fold 2 និង Samsung Galaxy Z Flip នៅមិនទាន់ដឹងតម្លៃច្បាស់ ទេ ខណៈដែល Samsung Galaxy Watch 3 លក់ក្នុងតម្លៃចន្លោះពី ៣៩៩ ទៅ ៥៩៩ដុល្លារអាមេរិក (អាស្រ័យលើពណ៌) ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ