• ស្ដ្រីជនជាតិចិន លោតសម្លាប់ខ្លួនពីលើខុនដូរ «ដូភែន ហោសរេស៉ីដេន» ក្នុងខណ្ឌចំការមន

    (ភ្នំពេញ)៖ ស្ដ្រីជនជាតិចិនវ័យក្មេងម្នាក់ លោតសម្លាប់ខ្លួនទាំងកណ្ដាលរាត្រីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ពីលើខុនដូរ «ដូភែន ហោសរេស៉ីដេន» តាមបណ្ដោយផ្លូវសុធារស ក្រុម២៨ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់ ខណៈនៅកន្លែងកើតហេតុ ម្ចាស់ទីតាំងហាក់មានការលាក់លាម និងចង់បិទបាំងព័ត៌មាន។

    របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីជនជាតិចិនខាងលើឈ្មោះ LIN BINGYI អាយុ២០ឆ្នាំ ស្នាក់នៅខុនដូរ «ដូភែន ហោសរេស៉ីដេន» បន្ទប់១២-០៨ ជាន់ទី១២ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខEF-745652។ មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ដឹងមូលហេតុនៃការលោតសម្លាប់ខ្លួននៅឡើយទេ។

    ប៉ុន្ដែសមត្ថកិច្ចគ្រាន់តែបង្ហើមថា អាចមានករណីសង្ស័យច្រើនលើសពីករណីធ្វើអត្ដឃាត ដោយហេតុថា នៅក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ ឃើញមានកន្ទុយបារី អាចសង្ស័យថា មានមនុស្សប្រុសស្នាក់នៅជាមួយ។

    យ៉ាងណាមិញ បើតាមសេចក្ដីរាយការណ៍ជំហ៊ានដំបូង ក្រោយកើតហេតុភ្លាមៗ គេឃើញមានអ្នកសារព័ត៌មានជាច្រើន បានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុ ប៉ុន្ដែត្រូវបានម្ចាស់ខុនដូរខាងលើ បញ្ជាសន្ដិសុខដែលយាមនៅខាងក្រោមនេះ ឲ្យបិទភ្លើង និងហាក់មានការលាក់បាំងអ្នកសារព័ត៌មានអំពើរឿងហេតុនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ