• Disney ផ្អាកបញ្ចាំងរឿង «Mulan» នៅបណ្តារោងកុនជាច្រើនលើពិភពលោក ដោយសារតែ…

    (បរទេស)៖ Disney បានប្រកាសពីការផ្អាកចាក់បញ្ចាំងភាពយន្តខ្នាតធំ របស់ខ្លួនមានចំណងជើងថា «Mulan» នៅបណ្តារោងកុនជាច្រើនលើពិភពលោក និងបានបង្វែ​មកផ្សាយផ្ទាល់ចេញពីក្រុមហ៊ុនធំតែម្តង ខណៈការចាក់បញ្ចាំងនេះ គឺធ្វើឡើងនៅអំឡុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។

    អគ្គនាយក Disney លោក Bob chapek បាននិយាយតាមរយៈទូរស័ព្ទជាមួយក្រុមអ្នកវិនិយោគ បន្ទាប់ពីការចេញរបាយការណ៍ អំពីប្រាក់ចំណូលប្រចាំត្រីមាសថា អ្នក Subcribe Disney+ ក្នុងសហរដ្ឋអាមេរិក នឹងចំណាយទឹកប្រាក់ ៣០ដុល្លារ ចំពោះការទស្សនារឿង «Mulan» ពីគេហដ្ឋានរបស់ពួកគេផ្ទាល់​ ខណៈការចំណាយនេះ គឺខុសគ្នាបន្តិចបន្តួចទៅតាមប្រទេសនីមួយៗ ដូចជា កាដាណា, អូស្ត្រាលី, នូវែលសេឡង់ និងបណ្តាប្រទេសមួយចំនួនទៀត នៅអឺរ៉ុបខាងលិច។

    គួរបញ្ជាក់ថា ការសម្រេចដាក់បញ្ចាំងរឿង «Mulan» ចេញពីក្រុមហ៊ុនធំដោយផ្ទាល់ និងអនុញ្ញាតឲ្យទស្សនិកជន ទស្សនាតាមគេហដ្ឋាននៅពេលនេះ គឺបន្ទាប់មានការមិនប្រាកដប្រជា ពីខ្សែសង្វាក់រោងភាពយន្តធំៗ នៅសហរដ្ឋអាមេរិក អាចនឹងបើកដំណើរការឡើងវិញនៅពេលណានោះ បន្ទាប់ពីផ្អាកសកម្មភាពតាំងពីពាក់កណ្តាលខែមីនា ដោយសារតែការវាយលុកជំងឺកូវីដ១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ